សុន្ទរកថាទាំងស្រុងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គជប ថ្លែងក្នុងឱកាសរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងមានការចូលរួមពីសមាជិក ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ នៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក់២។

គ.ជ.ប ទទួលបានអនុសាសន៍មកពី១០ស្ថាប័ន ត្រូវលើកយកពិភាក្សាគ្នានៅព្រឹកនេះ ដើម្បីរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ស្ថាប័នទាំង១០ដែលផ្តល់អនុសាសន៍ជូន គ.ជ.ប រួមមានទី១៖ក្រុមប្រឹក្សាធម្មនុញ្ញ, ទី២៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ទី៣៖ ក្រសួងមហាផ្ទៃ, ទី៤៖ គណបក្សប្រជាជនកម្ពុជា, ទី៥៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ទី៦៖គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ទី៧៖ គណបក្សហ៊ុនស៊ិនប៉ិច, ទី៨៖ ស្ថានទូតជប៉ុន ទី៩៖ អង្គការខុមហ្វែល និងទី១០៖ សមាគមអរុណរះ។

ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គជប៖