EU នឹងជួយត្រួតពិនិត្យមើលព្រំដែននិងព្រលានយន្តហោះលីបង់ដើម្បីថែរក្សាសន្តិសុខ

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយកាណ៍ពីថ្ងៃអង្គារថា EU កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ ងារសន្តិសុខរបស់លីបង់ ដើម្បីត្រួតពិនិត្យនិងត្រួតត្រាព្រំដែននិងព្រលានយន្តហោះ ។

លោកស្រី ហ្វេដេរីកា ម៉ូហ្គេរីន ( Federica Mogherini ) តំណាងជាន់ខ្ពស់របស់ EU សម្រាប់កិច្ចការ បរទេស និងនយោបាយសន្តិសុខ ត្រូវបាន Elnashra កាសែតឯករាជ្យអនឡាញមួយដកស្រង់សម្តី ដែល និយាយថា « យើងកំពុងធ្វើការងារ​លើការកសាងប្រទេសលីបង់មួយ ដែលមានការធានាសុវត្ថិភាព » ។ ការកត់សម្គាល់របស់លោកស្រី ម៉ូ ហ្គេរីនី នេះ ធ្វើឡើងក្នុងអំឡុងពិធីមួយ ដែលធ្វើឡើងក្នុងឱកាស នៃការបើកទីស្នាក់ការថ្មីមួយសម្រាប់ EU ក្នុងក្រុងបៃរុត ។

លោកស្រី ម៉ូហ្គេរីនី បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសលីបង់ និង EU ក្នុងផ្នែក ការពារ និងសន្តិសុខ គឺសំខាងបំផុតសម្រាប់ប្រទេសលីបង់ និងអឺរ៉ុប ។

លោកស្រី បាននិយាយបន្ថែមថា ការវិនិយោគរបស់ EU ក្នុងប្រទេសលីបង់ គឺជាអាទិភាពមួយ ហើយវានឹងមានលើសពី ១,៥ ពាន់លានអឺរ៉ុប ( ១, ៧ ពាន់លានដុល្លារ ) ក្នុងឆ្នាំ ២០២០ ៕