រន្ធត់​ណាស់ ! ស្ត្រី​ជនជាតិ​កូរ៉េ​៨​នាក់​របួសធ្ងន់ និង​ខ្មែរ​ស្លាប់​ម្នាក់


ខេត្តកំពង់ចាម ៖ គិត​រហូត​មក​ដល់​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ មក​រា ២០១៨​នេះ មិន​មាន​អ្នក​ស្លាប់ បន្ត​ទៀត​ទេ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតលើង​នៅ​លើ​ផ្លូវជាតិ​លេខ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ជលា ឃុំ​ជាលា ស្រុក​បា​ធា​យ ។​រវាង​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ និង​រថយន្ត​ប្រភេទ សណ្តោង​វ៉េ​អង​នោះ ដែល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​៨​នាក់​ក្នុង​នោះ​មាន​ជន​ស្ត្រី​ជនជាតិ​កូរ៉េ ដល់​ទៅ ៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា រថយន្ត​សាំង​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8015 បើកបរ​ដោយ​ឈ្មោះ សៀ លី​វន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្នា ឃុំ​ជ្រាវ ខេត្ត​សៀ​បរាប បាន​ដឹក​ភ្ញៀវ​ជនជាតិ​កូរ៉េ​សុទ្ធតែ​ស្រី​ចំនួន​៨​នាក់ ចេញ​មក​ពី​ខេត្តសៀមរាប ក្នុង​បំណង​ទៅ​មក​កាន់​រាជធានី​ភ្នំពេញ​។ អធិការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​រូប​នេះ​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​រថយន្ត​នេះ​បើក​មក​ដល់​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បា​ធា​យ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ មក​រា ២០១៨ ស្រាប់តែ​ចង្កូត​បាន​ប្រទាញ ដោយ​ប្រឹង​បួង​មក​វិញ​មិន​បាន ក៏​ជា​ហេតុ​បណ្តាល ឲ្យ​ទៅ​បុក​រថយន្ត​វ៉េ​អង ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​អ្នកដំណើរ​ជនជាតិ​កូរ៉េ​របួសធ្ងន់ ៨​នាក់ ស្លាប់​ខ្មែរ​ម្នាក់ ឈ្មោះ សុខ តារា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ជាមួយនឹង​ឈ្មោះ លី​វន្ត ដែល​រង​របួស ស្រាល​ផង​ដែរ​។

បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​នោះ អ្នកបើកបរ​រថយន្ត​ប្រភេទ វ៉េ​អង​ដែល​ឈប់​នៅ​នឹង ច​ញ្ចើ​ម​ថ្នល់ ចូល​មក​ហូប​គុយទាវ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​។ ភា្ល​ម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ចុះ​មក​ដល់ក​កន្លែង​ហេតុ និង​បាន​ហៅ​រថយន្ត​សា​មុ​យ មក​ដឹក​អ្នក​រង​គ្រោះ​ជនជាតិ​កូរ៉េ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​៨​នាក់​។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​៕