មាន​អ្នក​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​

(​ភ្នំពេញ​)៖ សូម​សាធារណៈជន និង​បងប្អូន​បណ្តាញ​ហេ្វ​ស​បុក​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៖ មាន​បុគ្គល​មួយ កំពុង​ក្លែង​គណនី​ហ្វេ​ស​បុក​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​ប​បញ្ជា​ការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​គោលបំណង​បំផ្លាញ​កិត្តិយស បោក​បញ្ឆោត ឆបោក និង​ធ្វើ​សកម្មភាព​ផ្សេង ឬ​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ​។​

​អាស្រ័យហេតុនេះ សូម​សាធារណៈជន និង​បងប្អូន​បណ្តាញ​ហ្វេ​ស​បុក ជួយ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន​នេះ​ផង​។ ខាងក្រោម​នេះ ជា​រូបភាព​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​៖