យោធាផ្កាយ៣ ស្រេកឃ្លានតណ្ហាពេក បបួលតារាចម្រៀង ទៅដេកជាមួយមិនបានផ្ទុះកំហឹងលើកដៃទះ២កំផ្លៀងយ៉ាងដំណំ

ភ្នំពេញ៖ អំពើហឹង្សាមួយកើតឡើងនៅក្នុងភោជនីយដ្ឋាន “ បឹងមាស ​“ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ​ ខណ្ឌជ្រោយចង្វារ​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ។មូលហេតុដែលនាំឲ្យយមានហឹង្សានេះដោយសារតែបុរសម្នាក់អះអាងថាខ្លួនជាមន្រ្តីយោធាផ្កាយ៣ ខឹងបបួលនារីម្នាក់ ជាអ្នកចំរៀងក្នុងភោជនីយដ្ឋាន​ ទៅគេងជាមួយតែនាងបដិសេធមិនព្រម​ ផ្ទុះកំហឹងលើកដៃទះនាង២កំផ្លៀងទើបធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នារីរងគ្រោះមានឈ្មោះ​ យិន​ ស្រីពៅ​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅសង្កាត់ព្រែកលាភ​ ខណ្ឌេជ្រោយចង្វារ​ ។ ចំណែកបុរសដៃដល់ត្រូវបានគេស្គាល់ថា​ ជាមន្ត្រីយោធាផ្កាយ ៣​ ជិះរថយន្ត​ Mazda ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​០២​ ២.១២១៥។

ក្រោយពីជនដៃដល់បានទះកំផ្លៀងនារីរងគ្រោះរួច ក៏បានឡើងជិះរថយន្តចេញពីហាងយ៉ាងព្រងើយគ្មានខ្វល់ពីទង្វើលដែលខ្លួនប្រើហឹង្សាទៅលើស្ត្រីភេទ។យើងដឹងហើយថាការប្រើអំពើហឹង្សាគឺជាអំពើខុសនឹងច្បាប់ដែលសង្គមស្អប់ខ្ពើមបំផុត។ក្រោយពីប្រើហឹង្សារួចបុរសម្នាក់អះអាងថាខ្លួនជាមន្រ្តីយោធាផ្កាយ៣ ក៏បានចាកចេញពីកន្លែងកើតហេតុ ហើយនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ​ រងចាំមានចំណាត់ការជួយដោះស្រាយតាមនិតិវិធីច្បាប់​ ៕