តួ​ព្រះយូឡាយ និង​ព្រះម៉ែគង់ស៊ីអ៊ីម​បង្ហាញមុខជាថ្មី ក្រោយ​បាត់មុខជាង៣០ឆ្នាំ

កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជាង​ ៣០ឆ្នាំ​ហើយ​ ដែល​រឿង​ភាគ​បុរាណ​ដ៏​ពេញ​និយម​ពី​សំណាក់​អ្នក​ទស្សនា​ជា​ច្រើន​ គឺ​ “ដំណើរផ្សងព្រេងទៅលោកខាងលិច” បាន​ចាក់​ផ្សាយ។ ក្រៅពី​តួ​អង្គ​ ថាងចេង​ ស៊ុន​អ៊ូខុង​ ប៉ាចេ និង​ សាចេ ក៏​នៅ​មាន​តួ​អង្គ​សំខាន់​ ២​ទៀត​គឺ​ តួ​ ព្រះ​យូឡាយ និង​ព្រះម៉ែ​គង់ស៊ីអ៊ីម។

ថ្មីៗ​នេះ​ តួ​ប្រុស​ស្រី​ទាំង​ ២​ គឺ​តារាសម្ដែង​ Chu Long Quang (ព្រះ​យូឡាយ) និង​ Zuo Dafen (ព្រះ​ម៉ែ​គង់​ស៊ីអ៊ីម) បាន​បង្ហាញ​មុខ​ជា​ថ្មី​ ដែល​បង្ក​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ។

មក​ទល់​ពេល​បច្ចុប្បន្ន​ លោក​ Chu Long Quang មាន​វ័យ​ ៧៨​ឆ្នាំ​ហើយ។ ដោយសារ​វ័យ​ច្រើន​ណាស់​ទៅ​ហើយ​ លោក​ក៏​សម្រេច​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​ ហើយ​រស់​នៅ​យ៉ាង​សុខសាន្ត​ជាមួយ​ពេល​វេលា​សេសសល់​របស់​លោក។

លោក Chu Long Quang

លោកស្រី Zuo Dafen

រឿង​ភាគ​ដ៏​ល្បី​កក្រើក​ “ដំណើរផ្សងព្រេងទៅលោកខាងលិច” ជំនាន់​ឆ្នាំ​ ១៩៨៦ នៅ​តែ​ជា​រឿង​ភាគ​ពេញ​និយម​សម្រាប់​មហាជន​ បើ​ទោះ​មាន​អាយុ​កាល​ច្រើន​ក៏​ពិត​មែន តែ​គ្រប់​គ្នា​នៅ​តែ​ចងចាំ​ភាពយន្ត​នេះ៕

សប្បាយ