កញ្ញារឿន ណាត គ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត

ភ្នំពេញ៖ ក្រោយពីបញ្ចប់ ការប្រលងអស់រយៈពេលជាច្រើនខែ ឃើញថាMiss Universe កម្ពុជាកញ្ញារឿន ណាត បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព នៅក្នុងការបញ្ចេញសមត្ថភាព ដើម្បីជោគជ័យជំនះមកកាន់ប្រទេសកម្ពុជា រហូតធ្វើឲ្យមហាជនជាច្រើនពេញចិត្តនូវការលះបង់របស់នាងយ៉ាងខ្លាំង។
ដោយសារតែការខំប្រឹង ក៏ដូចជារូបសម្រស់របស់នាង ធ្វើឲ្យផលិតករជាច្រើនបាននាំគ្នា ហៅនាងថតរឿងថ្មីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះនាងក៏ទទួលបានហាងឆេងខ្ពស់ នៅក្នុងការដើរម៉ូត ក៏ដូចជាថតសម្អាងការសម្លៀកបំពាក់បែបប្រពៃណីផងដែរ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីស្រស់រូបនេះ បានធ្វើឲ្យមហាជនជាច្រើនបានសរសើរពីរូបសម្រស់នាងយ៉ាងខ្លាំង ក្រោយឃើញនាងបានគ្រងជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយនឹងកាយវិការយ៉ាងទន់ភ្លន់។
ស្ទើរតែគ្រប់ឈុតសម្លៀកបំពាក់ទាំងអស់ សុទ្ធតែទទួលបានការពេញចិត្ត និងសរសើរពីអ្នកគាំទ្រ ថានាងពិតជាស្អាតតាមបែបធម្មជាតិ ទោះបីជាស្លៀកនូវសម្លៀកបំពាក់បុរាណ ឬក៏សម័យនោះទេ៕