កូនស្រីជំទាវ លី យ៉ាណា នៅតូចប៉ុណ្ណឹងសោះ ថែរក្សាសម្រស់ដូចមនុស្សធំ ចុះទម្រាំពេញក្រមុំទៀត?

ភ្នំពេញ៖ អ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូត ដែលធ្លាប់ជាអ្នកសិល្បៈមួយរូប ប៉ុន្តែពេលនេះបានក្លាយទៅជាជំទាវ លី យ៉ាណា ភរិយារបស់លោកឧកញ៉ា ហុង ពីវ។

ហើយក្រោយបានក្លាយជាភរិយាឧកញ៉ា ហុង ពីវ ជំទាវ លី យ៉ាណា ក៏មានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ ឈ្មោះ រ៉ូប៊ី (Ruby) ហើយថែមទាំងមានមុខដូចកូនតុក្កតាគួរឱ្យក្នាញ់យ៉ាងខ្លាំងផងដែរ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន រ៉ូប៊ី មានអាយុជាង ២ ឆ្នាំ ដោយទើបតែធ្វើពិធីជប់លៀងខួបកំណើតយ៉ាងអធិកធអមមួយ កាលពី៣ខែ មុននេះ។

ទើបតែអាយុបានជាង ២ ឆ្នាំមែន ប៉ុន្តែនៅថ្ងៃនេះនៅលើអ៊ីនស្តារក្រាមក្នុង Story របស់ជំទាវ លី យ៉ាណា គេឃើញនាងតូច រ៉ូប៊ី បានចូលហាងសាឡនកៀបសក់ ធ្វើក្រចក ថែរក្សាសម្រស់ជាមួយនឹង ម្តាយជាទីស្រលាញ់របស់ខ្លួនប្រៀបដូចជាមនុស្សធំយ៉ាងដូច្នេះដែរ។

នៅតូចប៉ុណ្ណឹងសោះ ជំទាវ លី យ៉ាណា យកស្រីតូច រ៉ូប៊ី ទៅហាងថែរក្សាសម្រស់ កៀបសក់ ធ្វើក្រចក ដូចមនុស្សធំប៉ុណ្ណឹងទៅហើយ ចុះទម្រាំពេញក្រមុំទៀត?

ទស្សនារូបភាពខាងក្រោមនេះ៖  

Ruby កូនស្រី ជំទាវ លី យ៉ាណា កំពុងធ្វើក្រចក
Ruby កូនស្រី ជំទាវ លី យ៉ាណា កំពុងធ្វើក្រចក
Ruby កូនស្រី ជំទាវ លី យ៉ាណា កំពុងធ្វើសក់
Ruby កូនស្រី ជំទាវ លី យ៉ាណា កំពុងធ្វើសក់
Ruby កូនស្រី ជំទាវ លី យ៉ាណា ពេលតុបតែងខ្លួនរួច
លោក ជំទាវ លី យ៉ាណា និងកូនស្រី
លោក ជំទាវ លី យ៉ាណា និងកូនស្រី
លោក ជំទាវ លី យ៉ាណា និងកូនស្រី
លោក ជំទាវ លី យ៉ាណា
លោកឧកញ៉ា ហុង ពិវ ជំទាវ លី យ៉ាណា និងកូនស្រី

Khmerload