សម្តេច ស ខេង ៖ ដោយសារប្រទេសមានសុខសន្តិភាព ទើបធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង

(ភ្នំពេញ) ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅសាលមហោស្របស្ទឹងសង្កែ សម្តេចក្រឡាហោម ស ខេង ដោយសារសុខសន្តិភាពទើបធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩របស់រដ្ឋបាលខេត្តបាត់ដំបងដែលប្រព្រឹត្តទៅក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ក៍មានការចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការ គណ:អភិបាលខេត្តស្រុកក្រុងប្រធានអនុប្រធានមន្ទីរអង្គភាពស្ថាប័ណ្ណជុំវិញខេត្តនិងឃុំសង្កាត់សរុបទាំងអស់១២៨១នាក់។

ឯកឧត្តម ងួន រតន:  អភិបាលខេត្តបាត់ដំបងបានឡើងរាយការណ៍ពីរបាយការណ៍ឆ្នាំ២០១៨និងទិសដៅដែលត្រូវអនុវត្តនៅឆ្នាំ២០១៩ដោយលើកបញ្ហាប្រឈមនិងការដោះស្រាយបញ្ហាប្រឈមលើបទល្មើសគ្រឿងញៀន លួចឆក់ និងការទន្រ្ទានយកដីព្រៃឬដីព្រៃលិចទឹកនៅតែកើតមានតែរដ្ឋបាលខេត្តតាមរយះសមត្ថកិច្ចបានបន្តខិតខំពង្រឹងសន្តិសុខជូនពលរដ្ឋ។

បន្ថែមពីការលើកឡើងខាងលើសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថាប្រទេសមួយមិនអាចនៅតែឯងបានឡើយគឺរដ្ឋាភិបាលកម្ពុជាបានខិតខំទំនាក់ទំនង់ជាមួយប្រទេសក្នុងតំបន់និងសកលតាមរយះកែទម្រងខាងក្នុងចំហរក្រៅ៕