ចាប់​បាន​ទៀតហើយ​!! ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់ ត្រូវ​ប៉ូលិស​ស្រុក​បរ​កែវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន

(រតនគិរី​) ៖​​ កម្លាំង​អធិការ​នគរបាល​ស្រុក​បរកែវ​បាន​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង​បាន​លុង ​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​(​វិធាន​ញុះញង់)។

ប្រតិបត្តិការ​ចុះបង្ក្រាប​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ពុធ ៨​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកុម្ភ: ឆ្នាំ​២០១៩​កន្លងទៅ ស្ថិតក្នុង​ភូមិ​យឺន ឃុំកក់ ស្រុក​បរ​កែវ ខេត្តរតនគិរី និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់​រួមមាន ទី​១-​ឈ្មោះ ភៀស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​និមិត្ត​ឃុំ​អូរជ្រៅ​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​រស់នៅ​ភូមិ​រយ​ឃុំកិ​ចុង ស្រុក​បរ​កែវ​ខេត្តរតនគិរី។ ទី​២-​ឈ្មោះ ស៊ីន ស្រី​និច្ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើតនៅខេត្តពោធិ៍សាត់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មួយ ឃុំ​ឡា​មិញ​ស្រុក​បរ​កែវ​ខេត្តរតនគិរី មុខរបរ​មិន​ពិតប្រាកដ។ ទី​៣-​ឈ្មោះ សយ សី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូ​មិ​ទ្រា​ ឃុំ​ខ្ចំ​ ស្រុក​ពារាំង​ ខេត្តព្រៃវែង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​យឺន​ឃុំ​កក់​ស្រុក​បរ​កែវ​ខេត្តរតនគិរី។ ទី​៤-​ឈ្មោះ ស សំ​អៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​កា​លែង​ឃុំ​កា​លែង​ ស្រុក​លំផាត់​ ខេត្តរតនគិរី​ មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​រយ ឃុំកិ​ចុងស្រុក​បរ​កែវ​ខេត្តរតនគិរី។ ទី​៥-​ឈ្មោះ ម៉ែន លីន​នា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​អូរឫស្សី​ឃុំ​ឫស្សីស្រុក​ក្រចេះ​ខេត្តក្រចេះ​ មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​រយ​ ឃុំ​កិ​ចុង ស្រុក​បរ​កែវ​ ខេត្តរតនគិរី​មុខរបរ​មិន​ពិតប្រាកដ។ ទី​៦-​ឈ្មោះ ផន ស្រី​ទុំ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​ស្វាយប៉ោ​ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង ​ខេត្តបាត់ដំបង ​មាន​លំនៅ​បច្ចុប្បន្ន​សង្កាត់​ពោធិ​សែន​ជ័យ ​រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ។ ទី​៧-​ឈ្មោះ ណាប់ រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​៣​សង្កាត់​ឡា​បាន​សៀក ​ក្រុង​បាន​លុង​ ខេត្តរតនគិរី​មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​រយ​ ឃុំ​កិ​ចុង ស្រុក​បរ​កែវ​ ខេត្ត​រតនគីរី​មុខរបរ​មិន​ពិត​ប្រាកដ។

ក្នុងនោះដែរ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង​ ទូរស័ព្ទដៃ​ចំនួន​៧​គ្រឿង មិន​ស្គាល់​ម៉ាក​ ម៉ូតូ​ចំនួន​២​គ្រឿង​សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ ហើយ​សម្ភារៈ​វិច​ខ្ចប់​មួយចំនួនទៀត​ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​នីតិ​វិធី​ច្បាប់៕