គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារប្រជុំកោះរបស់ឥណ្ឌា!

(ញូដេលី)៖ គ្រោះរញ្ជួយដី​កម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារ​ចំដែនសមុទ្រ​នៃកោះ Mohean នៃប្រទេសឥណ្ឌា​នៅមុននេះ​បន្តិច។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS គ្រោះរញ្ជួយផែនដី​ខាងលើ មានរំញ័រចេញពីជម្រៅបាតសមុទ្រ ១០គីឡូម៉ែត្រ ខណៈភ្លាមៗ​បែបនេះ គេពុំទាន់ឃើញ​មានសេចក្តីរាយការណ៍​ណាមួយ​ថា តើហេតុការណ៍នេះ បានបង្កជា​ការគំរាម​កំហែង ការបំផ្លិចបំផ្លាញ និងមនុស្សរងគ្រោះ ដែរឬយ៉ាងណានោះឡើយ។

គួរបញ្ជាក់ថា កោះ Mohean ជាកោះកម្មសិទ្ធិរបស់​ប្រទេសឥណ្ឌា ស្ថិតនៅក្នុង​ប្រជុំកោះ Andaman និង Nicobar ភាគខាងកើត​មហាសាគរ​ឥណ្ឌា៕