MVថ្មី ដែលសុខ ពិសី សម្តែងជាមួយ ឆាយ វីរៈយុទ្ធ ហ៊ានលះបង់ដល់ម្លឹង?

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីល្បាញ ប្រចាំនៅក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ មួយរយៈពេលចុងក្រោយនេះ គេឃើញអ្នកទាំងពីរបានក្លាយទៅជាដៃគូចម្រៀង និងសម្តែងជាមួយគ្នាយ៉ាងសាកសម ដោយទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើននាក់។

នៅក្នុងនោះដែរ កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ ក៏ទទួលបាននូវប្រជាប្រិយភាពខ្លាំងមែនទែនពីទស្សនិកជនទៅលើអ្នកទាំងពីរ តាមរយៈបកស្រាយបទចម្រៀង «គេមិនបានស្រលាញ់យើងទេ»

ទន្ទឹមនឹងនេះ MV ថ្មីរបស់បទចម្រៀងមួយបទនេះ ក៏ត្រៀមនឹងលាតត្រដាងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដោយកញ្ញា សុខ ពិសី បានផុសរូបភាពនៅលើហ្វេសប៊ុកខ្លួនជាមួយនឹងសកម្មភាពថត MV បទនេះ ព្រមទាំងបង្ហើរប្រាប់ថា នឹងមានអ្វីប្លែកបង្ហាញជូនអ្នកទស្សនាទាំងអស់គ្នាទៀតផង។

ក្នុងនោះដែរ គេក៏បានឃើញមានឈុតខ្លះ សុខ ពិសី បានថតនៅកណ្តាលផ្លូវ ដោយមិនខ្លាចមានគ្រោះថ្នាក់ ដែលចំណុចនេះ ហាក់ដូចជា បង្ហាញថានាងពិតជា លះបង់ខ្លាំងណាស់ នៅក្នុងចម្រៀងមួយបទនេះ។

ហើយតាមរយៈរូបភាពកញ្ញា ជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ក៏បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ ពិតជាចង់ទស្សនា និងទន្ទឹងរង់ចាំ MV ថ្មីរបស់អ្នកទាំងពីរយ៉ាងខ្លាំងថាមានអ្វីប្លែកភ្នែកខ្លះសម្រាប់ការសម្តែងរបស់ពួកគេរួមគ្នា៕

ទស្សនារូបភាពខាងក្រោម៖  

សកម្មភាពថតបទចម្រៀងរបស់កញ្ញា សុខ ពិសី
សកម្មភាពថតបទចម្រៀងរបស់កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ
សកម្មភាពថតបទចម្រៀងរបស់កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ
សកម្មភាពថតបទចម្រៀងរបស់កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ