មាន​​ការ​ចាប់​​​អារម្មណ៍​ខ្លាំង​ ក្រោយ ខេមរៈ សិរីមន្ត និង សុខ សីឡាលីន ក្លាយជា​​គណៈកម្មការ កម្មវិធី​ប្រឡង​ចម្រៀង «X Factor Cambodia» លំដាប់​ពិភពលោក

(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើល សម្រាប់ទស្សនិកជន បន្ទាប់ពីបានឃើញ វត្តមាន របស់កំពូលតារាចម្រៀង ២រូប ក្នុងផលិតកម្មរស្មីហង្សមាស គឺ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និងតារាចម្រៀង សុខ សីឡាលីន បានក្ដោបបានដំណែង ក្លាយជាគណៈកម្មការ ក្នុងកម្មវិធី ប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាស គឺកម្មវិធី «X Factor Cambodia» ដែលជាកម្មវិធីលំដាប់កំពូល ល្បីពាសពេញពិភពលោក ដែលប្លែកពីកម្មវិធី ប្រឡងចម្រៀងផ្សេងៗ ។

ដោយឡែក ​ដូច​ប្រិយមិត្ត​ទស្សនិក បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង​សំឡេង​ធ្ងន់ លោក ខេមរៈ សិរីមន្ត និងតារាចម្រៀងសម្លេងស្រទន់ សុខ សីឡាលីន បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​ហើយ ខណៈដែល​ក្រៅពី​បង្ហើរ​សំនៀង ​បម្រើ​អារម្មណ៍​ទស្សនិកជន ​ហើយ​នោះ តារាទាំងពីររូបនេះ ពុំ​ធ្លាប់​ធ្វើជា​គណៈកម្មការ​ក្នុង​កម្មវិធីប្រឡងប្រជែងលំដាប់ពិភពលោក ​ណាមួយ​ឡើយ ខណៈដែលនេះ ជាលើកទីមួយហើយ ដែលអ្នកទាំងបានក្ដោបបានដំណែងនេះ ។

ជាមួយគ្នានេះ ប្រិយមិត្តទស្សនិកជន ជាច្រើនហាក់សប្បាយរីករាយ ដែលបានឃើញវត្តមាន តាចម្រៀងដែលជាIdol ទាំងដួងរបស់ខ្លួន បានឈរតំណែងជាគណៈកម្មការ និងមានអ្វីពិសេស ដែលជាបទពិសោធន៍ ចែកជូនដល់បេក្ខជន បេក្ខនារីដែលបានចូលរួមក្នុងកម្មវិធីនេះ ។

គួរជម្រាបថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក « X Factor Cambodia » មានកំពូលតារាចម្រៀង៤ដួង នឹងត្រូវបង្ហាញវត្តមាន ធ្វើជាគណៈកម្មការ ក្នុងនោះមានតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា​, លោក ខេមរៈ សិរីមន្ត, លោក ណុប បាយ៉ារិទ្ធ, និងកញ្ញា សុខ សីឡាលីន ៕