មុខមាត់របស់ ផន​ ស្រីខួច ប្រែប្រួលជាងមុន ក្រោយល្បីល្បាញ?

ភ្នំពេញ៖ តារាចម្រៀង កញ្ញា ផន ស្រីខួច ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Rock ពីមុន ពេលនេះ នាងក៏បាន សាងប្រជាប្រិយភាពដ៏ល្បី នៅផលិតកម្ម រស្មីហង្សមាស ធ្វើឲ្យមហាជនជាច្រើនគាំទ្រ នាងយ៉ាងពេញទំហឹងតែម្តង។

ក្នុងពេលបច្ចុប្បន្ន ផន ស្រីខួច ហាក់ដូចជាមានសន្ទុះខ្លាំង និងមានការចេញចម្រៀងថ្មីៗជាច្រើនបទ រួមទាំងមានស្ទាយតុបតែងខ្លួនប្លែកៗ ឡូយមិនចាញ់តារាដទៃ។

ជាក់ស្តែង កាលពីម្សិលមិញ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់នាង ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្កេតឃើញថា នាងកាន់តែស្រស់ស្អាតក្មេងឡើង ហើយរូបរាង ព្រមទាំងទម្រង់មុខរបស់នាង បើប្រៀបជាមួយរូបពីមុន ខុសគ្នាឆ្ងាយណាស់។

យ៉ាងណាមិញ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើន សរសើរនាងមិនដាច់ពីមាត់សោះ នូវការពូកែថែសម្រស់របស់នាង ជាពិសេសការលេងខ្លួនរបស់នាងតែម្តង និងរៀងរាល់ការសម្តែង MV ថ្មីៗនេះ នាងធ្វើខ្លួនសឹងតែមិនចាញ់បរទេសប៉ុន្មានទេ៕

កញ្ញាផន ស្រីខួច បច្ចុប្បន្ន
កញ្ញាផន ស្រីខួច បច្ចុប្បន្ន
កញ្ញាផន ស្រីខួច បច្ចុប្បន្ន
កញ្ញាផន ស្រីខួច បច្ចុប្បន្ន
កញ្ញាផន ស្រីខួច បច្ចុប្បន្ន
កញ្ញាផន ស្រីខួច បច្ចុប្បន្ន
កញ្ញាផន ស្រីខួច ពីមុន
កញ្ញាផន ស្រីខួច ពីមុន