ការអនុវត្ត​អភិក្រម​ទី​៥ ជា​ហេតុផល​សម្រាប់​ទាំងអស់គ្នា ក្នុង​កិច្ចខិតខំ​រួបរួម និង​ប្រមូលគ្នា​ធ្វើការ ដើម្បី​ការពារ​ប្រយោជន៍​ប្រជាជន​ខ្មែរ​!

(​ភ្នំពេញ​)៖ មុននឹង​ការសម្រេច​ប្រើ​អភិក្រម​ទី​៥​នេះ សម្តេច​តេ​ជោ បានផ្តល់​ឱកាស​គ្រប់គ្រាន់​ក្នុងការ​អប់រំ តាមរយៈ​គុណធម៌ និង​សីលធម៌​របស់​រយៈពេល​ជា​យូ​មកហើយ ដែលជា​ហេតុផល​យើង​(​មន្ត្រីរាជការ​)​ទាំងអស់គ្នា ក្នុង​កិច្ចខិតខំ​រួបរួម និង​ប្រមូលគ្នា​ធ្វើការ ដើម្បី​ការពារ​ប្រយោជន៍​ប្រជាជន​ខ្មែរ​។​

​យោងតាម​សេចក្តីថ្លែងការណ៍ របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានសរសេរថា ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ជាច្រើន​បាន​គាំទ្រ និង​ពេញចិត្ត នូវ​ចំណាត់ការ​អនុវត្តន៍​ចំណុច​ទី​៥ នៃ​អភិក្រម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​សេចក្តីថ្លែងការណ៍ របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ ដដែល​នេះ ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​សម្តែង​នូវ​ការរីករាយ និង​គាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ចំណាត់ការ​អភិក្រម​ទី​៥៕

​សូម​អាន​សេចក្តីថ្លែងការណ៍ របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដែលមាន​អត្ថន័យ និង​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖