Real Madrid បណ្តេញ​​​លោក Alvaro Benito គ្រូ​យុវជន​ចេញ ក្រោយ​រង​ការ​រិះគន់​កីឡាករ​ឆ្នើម ២រូប

(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់ Real Madrid បានសម្រេចបណ្តេញគ្រូបង្វឹកក្រុមយុវជនលោក Alvaro Benito ចេញពីតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសំណាក់កីឡាករ ២រូប​ ក្នុងក្រុមធំ បន្ទាប់ពីបានបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងពានរង្វាន់ Copa del Rey ក្រោមថ្វីជើងក្រុម FC Barcelona។

Benito បានរងការរិះគន់ចំៗពីកីឡាករខ្សែបម្រើឆ្នើម Casemiro និង Toni Kroos ក្នុងនោះលោក Benito បាននិយាយបន្ទាប់ពីក្រុមបរាជ័យក្នុងជំនួបធំ El-Clasico ថា «សម្រាប់ខ្ញុំ បញ្ហាគឺនៅជាមួយកីឡាករ ដែលមានភាពរឹងមាំនៅឆ្ងាយពីកម្រិតរបស់ពួកគេ។ ខ្ញុំកំពុងនិយាយអំពី Casemiro ខ្ញុំគិតថាមិនគួរឲ្យគេលេងមួយនាទីណាសម្រាប់ក្រុម Real Madrid នោះទេ ហើយ Kross ក៏អញ្ចឹងដែរ»

គួរបញ្ជាក់ផងថា អតីតខ្សែប្រយុទ្ធ Raul Gonzalez ត្រូវបានគេរាយការណ៍ថា នឹងអាចចូលមកជំនួសតំណែងលោក Benito ក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ឈុត B អាយុក្រោម ១៩ឆ្នាំ៕