TOP NEWS: ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ១រូបទៀត ត្រូវបានព្រះមហាក្សត្រ ងផ្តល់នីតិសម្បទា ឱ្យធ្វើនយោបាយឡើងវិញ

(ភ្នំពេញ)៖ លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទា ឱ្យធ្វើនយោបាយឡើងវិញហើយ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន ​​Sky Radio  ទទួលបាននៅមុននេះបន្តិច នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។

ការប្រទាននីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញនេះ បានធ្វើឡើងតាមការក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសាមីខ្លួន បានធ្វើលិខិតស្នើសុំនីតិសម្បទានេះ តាមវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩៕