Nissan បញ្ឈរ​ឡាន​ចោល​ពីរ​គ្រឿង ដាក់​ឲ្យ​បើក​សាកល្បង​ហ្វ្រីៗ

យ៉ាង​តិច​មាន​រថយន្ត​ស៊េរី​ចុងក្រោយ​ពីរ​ម៉ូឌែល​របស់​ក្រុមហ៊ុន Nissan កំពុង​ដាក់​ឲ្យ​បើកបរ​សាក​ល្បងនៅ​ខាងក្រោយ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មិន​គិត​ថ្លៃ។

គោលបំណង​នៃ​ការ​បង្កើត​បើកបរ​សាក​ល្បង​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បម្លាស់ទី​វ័យ​ឆ្លាត​នេះ​គឺ ​ដើម្បី​ធ្វើឲ្យ​អតិថិជន​របស់ Nissan កាន់​តែ​មាន​អារម្មណ៍​មាន​ទំនុកចិត្ត រំភើប និង​ស្និទ្ធស្នាល ក៏​ដូច​ជា​បង្កើន​កម្រិត​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​នៅ​លើ​ដង​ផ្លូវ​ពេល​បើក​បរ​ផ្លូវ​ឆ្ងាយ​ផង​ដែរ។

ក្នុង​​វិញ្ញាសា​កម្មវិធី​នេះ​មិន​កំណត់​អាយុ​នោះ​ទេ អ្នក​គ្រាន់​តែ​មាន​ប័ណ្ណ​បើកបរ​កំពុង​មាន​សុពលភាព រួច​ចុះ​ឈ្មោះ​បើក​សាកល្បង​តែ​ម្ដង ដោយ​អ្នក​ត្រូវ​ឆ្លង​កាត់​នៅ​លើ​ដង​ផ្លូវ ដែល​មាន​ស្ថាន​ភាព​លំបាក បត់​បែន​ចុះ​ឡើង និង​ការ​បើក​ឆ្លង​កាត់​ឧបសគ្គ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​រួច​ជា​ស្រេច។

រថយន្ត​ដែល​ដាក់​ឲ្យ​បើក​សាកល្បង​នោះ​គឺ Nissan Navara និង Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ2018 ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​​ប្រព័ន្ធ​បម្លាស់ទី​ឆ្លាតវៃ Nissan ដូចជា ប្រព័ន្ធ​ព្រមាន​វត្ថុ​មើល​មិន​ឃើញ (BSW) ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​យានយន្ត​ឆ្លងកាត់ (CTA) អេក្រង់ Touchscreen 8 អ៊ីញ បំពាក់​ដោយ​ម៉ាស៊ីន​ចាក់ DVD និង​កាមេរ៉ា​មើល​ក្រោយ ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​ឆ្លាតវៃ (IRC) ប្រព័ន្ធ​គ្រប់គ្រង​លំនឹងឆ្លាតវៃ (ITC) បច្ចេកវិទ្យា​ប្រអប់លេខ Xtronic CVT កន្លែង​អង្គុយ​គ្មាន​ទំនាញ ប្រព័ន្ធ EZ Flex Seating System™ (5+2 កៅអី)ជាដើម។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖