សណ្ឋាគារ​នៅ​ជប៉ុន​ប្រើ sensor ឲ្យ​ស្បែក​ជើង​ភ្ញៀវ​រំកិល​​ដោយ​ស្វ័យប្រវត្តិ​ដូច​ឡាន (វីដេអូ)

សណ្ឋាគារ​មួយ​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​របស់ Nissan ដែល​អាច​ឲ្យ​ស្បែកជើង​រត់​មក​​មាត់ទ្វារ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​ឡាន រត់​មក​ស្វាគមន៍​ដើម្បី​ឲ្យ​​ភ្ញៀវ​ប្រើ នៅ​ពេល​ពួកគេ check-in ហើយ​និងរត់​មក​កន្លែង​ដើម​វិញ​បន្ទាប់​ពី​ភ្ញៀវ​ប្រើ​រួច។

សណ្ឋារគារ ProPilot Park Ryokan ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​តូក្យូ បាន​បំពាក់ sensor របស់​ក្រុមហ៊ុន Nissan ធ្វើ​ឲ្យ​ស្បែកជើង​មាន​ចលនា​​ដោយ​ខ្លួន​ឯង។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Nissan លោក Nick Maxfield បាន​និយាយ​ថា “ស្បែកជើង​ដែល​រត់​ដោយ​ខ្លួនឯង​មាន​បំណង​បង្ហាញ​ពី​​ការ​វិវត្តន៍​របស់​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ និង សក្តានុពល​របស់​កម្មវិធី​​យាន​គ្មាន​មនុស្ស​បើក”។ នេះ​បើ​តាម Dailymai។

ក្រុមហ៊ុន ​Nissan មាន​គម្រោង​បង្កើត​រថយន្ត​ដែល​អាច​បើកបរ​ដោយ​ខ្លួនឯង​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ត្រឹម​ឆ្នាំ ២០២០។ ប្រភព​ខាងលើ​បន្ត៕​