លោកជំទាវ ដាំ ដារីនី បានដឹកនាំគណៈប្រតិភូយោធិននារីធ្វើទស្សនកិច្ចកំសាន្ត នៅបញ្ជាការដ្ឋាន មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធិននារី ក្នុងកងយោធពលខេមរភូមិន្ទ ចំនួន៥០០នាក់ មកពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងអាកាស ជើងទឹក យោធភូមិភាគទាំង៦ និង ថ្នាក់ដឹកនាំក្រសួងបណ្តាក្រសួងមួយចំនួន។

ក្នុងកម្មវិធីនុះផងដែរ លោកជំទាវក៏បានរៀបចំកម្មវិធីមិទ្ទិញ ជិះនាវាកំសាន្ត ជប់លៀង និងបោះតង់ដើម្បីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ”លើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”៕