អ៊ីតាលីចាប់បានមេម៉ាហ្វីយ៉ាបងធំទី២

បរទេស៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃអាទឹត្យនេះថា ប៉ូលីសអ៊ីតាលីចាប់បានមេម៉ាហ្វីយ៉ាបងធំទី២ឈ្មោះMarco Di Lauroអាយុ៣៨ឆ្នាំបន្ទាប់ពីវា រត់គេចពីដីកាចាប់ខ្លួនបាន១៤ឆ្នាំមក។

ពត៌មានផ្សាយថា ប៉ូលីសអ៊ីតាលី១៥០នាក់បានព័ទ្ធចាប់បានមេ ម៉ាហ្វីយ៉ានេះកំពុងលាក់ខ្លួននៅក្នុង អគារស្នាក់នៅមួយជាមួយប្រពន្ធក្នុងក្រុងNaples ដោយមិនមានតដៃទេ។ គាត់នេះជាឧក្រឹដ្ឋជនដែលគ្រោះថ្នាក់បំផុតលំដាប់ថ្នាក់លេខ២៕