ច្បាប់ល្បើកថ្មី ជាបទកាកគតិ និពន្ធដោយ​កវី ក្រមង៉ុយ នៅឆ្នាំ១៩២២

អ្នក​ជឿ​ពាក្យចាស់​ ​ជឿ​ចាំ​ឲ្យ​ណាស់​ ​កុំ​ធ្វើ​បំពារ​
​អ្នក​ហ៊ាន​ស្បែក​ដាច​ ​អ្នកខ្លាច​ស្បែក​ជា​ ​មនុស្ស​ចោរ​ប៉ោ​បៀ​
​កុំ​យក​ខ្លួន​បៀត​។​

​ឃើញ​ឫក​គេ​ល្អ​ ​​ទោះបី​មាន​ក្រ​ ​​យក​គេ​ជា​ញាតិ​
​គួរ​រាប់​អ្នក​ក្រៅ​ ​​ផៅ​អ្នក​ឯទៀត​ ​​រាប់​រើស​មារយាទ​
​សុចរិត​ត្រឹមត្រូវ​។​

​រៀន​បទ​រៀន​បាទ​ ​កុំ​កោង​ហួសខ្នាត​ ​កុំ​ភ្លាត់​ហួស​ផ្លូវ​
​កុំ​ភ្លើន​ភ្លេច​ម៉ែ​ ​​កុំ​ប្រែ​ហួស​ឪ​ ​​ឃើញ​ចាស់​សក់ស្កូវ​
​​​កុំ​សូវ​មើលងាយ​។​

និពន្ធដោយ​កវី ក្រមង៉ុយ នៅឆ្នាំ១៩២២
រៀបរៀងបោះពុម្ពឡើងវិញដោយ ពុយ គា