បើកជែងរថយន្តមិនប្រយត្ន័រថយន្តបុកស្លាប់ទាំងព្រឹកតែម្តង

ភ្នំពេញ៖ មុននេះបន្តិចមានគ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរស១នាក់ស្លាប់នៅនិងកន្លែងភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់។

បុរស២នាក់ជាកម្មកររោងចក្រ ជិះម៉ូតូឌុបគ្នាល្បឿនលឿនវ៉ាជែងរថយន្តខាងមុខជ្រុលទៅបុកចូលពីមុខរថយន្តសណ្តោងរុឺម៉កបើកច្រាសទិស បណ្តាលអោយស្លាប់ម្នាក់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ៕