Yamaha Aerox 155 តម្លៃ​មិន​ធម្មតា​ជាង ៣ ៣០០ ដុល្លារ

ក្រោយ​​ចេញលក់​នៅ​ថៃ​ថ្មីៗ​នេះ Yamaha Aerox កម្លាំង​ម៉ាស៊ីន ១៥៥ សេសេ​ មាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​បាត់​។

Aerox 155 ផលិត​ឡើង​មាន​បី Version ដូចជា Aerox ប្រភេទ Standard Version និង ABS Version ដោយ​ទាំង​ពីរ Version នេះ​ពុំ​មាន Sub Tank ឡើយ។ ដោយ​ឡែក ចំពោះ Version ចុង​ក្រោយ​គឺ R Version មាន Sub Tank ដែល​ជា​ប្រព័ន្ធ​ជួយ​ឲ្យ​បូម​ដំណើរការ​កាន់​តែ​រលូន​ល្អ ដំណើរការ​លក្ខណៈ​ស្ព័រ។

តាម​ការ​ឲ្យ​ដឹង​ពី​​លោក ទួត សីហា អ្នក​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ​​និយាយ​ថា ចំពោះ​ប្រភេទ​ធម្មតា​(Standard Version)ស៊េរី ២០១៧តម្លៃខ្ទង់ ៣ ៣០០ ដុល្លារឯស៊េរី ២០១៨ តម្លៃខ្ទង់ ៣ ៥០០ ដុល្លារ។

ម៉ូតូ​នេះ​មាន​ទំហំ​ម៉ាស៊ីន ១៥៥ សេសេ លើស PCX ០១៦ ដែល​មាន​កម្លាំង​ម៉ាស៊ីន ១៥៣ សេស។ Aerox 155 បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​មួយ ប្រភេទ Water Cooled, SOHC ប្រើ​បច្ចេកវិទ្យា Blue Core និង​អាច​ផ្ទុក​សាំង​បាន ៤,៦ លីត្រ។

Aerox បំពាក់​ចង្កៀង​មុខ​ពីរ ប្រភេទ LED ឯ​ចង្កៀង​ផ្នែក​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED ដូចគ្នា។ ផ្នែក​ខាង​ក្រោម​កែប​ម៉ូតូ​មាន​កន្លែង​ដាក់​ឥវ៉ាន់ (Mega Box) ទំហំ​ធំ ២៥ លីត្រ។

ម៉ូតូ​នេះ​ភ្ជាប់​ដោយ​ប្រព័ន្ធ​សោ​ឆ្លាតវៃ ដោយ​មាន​ប៊ូតុង Fuel និង Seat ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​បើក​កែប​និង​បើក​កន្លែង​ចាក់​ប្រេង​នៅ​ទូក​ម៉ូតូ​ខាង​មុខ។ សម្រាប់​ប្រព័ន្ធ Start/Stop របស់ Aerox ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​និង​ស៊ី​សាំង​កាន់​តែ​តិច៕