លោក ចន ប៊ុលតុន បានហៅកិច្ចប្រជុំកំពូល ត្រាំ- គីម ថាជាជោគជ័យមួយ

អន្តរជាតិ៖ លោក ចន ប៊ុលតុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានច្រានចោល កាលពីថ្ងៃទី៣ ខែមីនា ថា ជំនួបកំពូលនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង កាលពីសប្តាហ៍មុន គឺជាការបរាជ័យមួយ បើទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានត្រឡប់មកផ្ទះវិញ ដោយដៃទទេក៏ដោយ ។ កិច្ចប្រជុំកំពូលលើកទី2 ដើម្បីឈានទៅដល់កិច្ចព្រមព្រៀង រំសាយអាវុធនុយក្លេអ៊ែរ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុននិងលោក ដូណាល់ត្រាំ គ្មានបានផលអ្វីទាំងអស់ សូម្បីតែសេចក្តីថ្លែងការណ៍រួមក៏គ្មានដែរ ។

លោក ប៊ុលតុន បានប្រាប់កម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ថា ការបរាជ័យរបស់លោក ត្រាំ មិនដែលទទួលបានការសន្យា ពីទីក្រុងព្យុងយ៉ាង ក្នុងការបំផ្លាញសមត្ថភាពនុយក្លេអ៊ែរ គួរតែត្រូវបានគេមើលឃើញថា ជា “ជោគជ័យ” ទៅវិញ ពីព្រោះប្រធានាធិបតីបាន ការពារផលប្រយោជន៍ជាតិអាមេរិក ។

លោកបាននិយាយថាបញ្ហានេះ គឺថាតើកូរ៉េខាងជើងនឹងទទួលយកអ្វី ដែលលោកប្រធានាធិបតីហៅថា “កិច្ចព្រមព្រៀងធំ” ការដកអាវុធនុយក្លេអ៊ែរទាំងស្រុង ឬអ្វីមួយតិចជាងនេះ “ដែលមិនអាចទទួលយកបាន ” ។

លោក ប៊ុលតុន បានបន្ថែមថា “ដូច្នេះប្រធានាធិបតី បានប្រកាន់ខ្ជាប់នូវជំហររបស់គាត់ ហើយគាត់បានធ្វើឱ្យទំនាក់ទំនងរបស់គាត់ កាន់តែស៊ីជម្រៅជាមួយនឹងលោក គីមជុង អ៊ុន ហើយខ្ញុំមិនចាត់ទុកថា ជាការបរាជ័យនោះទេ នៅពេលផលប្រយោជន៍ជាតិអាមេរិកត្រូវបានការពារ ។

ប្រទេសកូរ៉េខាងជើង បានផ្តល់ឱកាសសម្រាប់ការពិភាក្សាបន្ថែមទៀត បន្ទាប់ពីគ្មានកិច្ចព្រមព្រៀង នុយក្លេអ៊ែរ នៅទីក្រុងហាណូយ។ ការដួលរលំនៃកិច្ចប្រជុំកំពូលនេះ បានកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំ ជាប្រវត្តិសាស្រ្តរបស់ពួកមេដឹកនាំទាំងពីរ នៅក្នុងប្រទេសសឹង្ហបុរី ដែលបានបង្កើតនូវការប្តេជ្ញាចិត្តមិនច្បាស់លាស់ពីលោក គីម ដើម្បីធ្វើការ “ឆ្ពោះទៅរកការធ្វើឱ្យគ្មានអាវុធនុយក្លេអ៊ែរ ពេញលេញនៃឧបទ្វីបកូរ៉េ” ។

យោងតាមមន្រ្តីជាន់ខ្ពស់អាមេរិក នៅក្នុងសប្តាហ៍ដែលឈានទៅដល់កិច្ចប្រជុំកំពូល ហាណូយនោះ ប្រជាជនកូរ៉េខាងជើង បានទាមទារឱ្យមានការលើកលែង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិទាំងអស់ ដែលដាក់លើទីក្រុងព្យុងយ៉ាង ចាប់តាំងពីខែមីនា ឆ្នាំ 2016 រហូតមក ។ (News Asia ថ្ងៃទី៤ ខែមីនា)