នាយករដ្ឋមន្រ្តីគាំទ្រ ឲ្យតែងតាំងស្រ្តី ជាអគ្គនាយក និងប្រធាននាយដ្ឋាន នៅតាមក្រសួងស្ថាប័ន

(ភ្នំពេញ) ៖ ក្នុងទិវាស្រ្តីអន្តរជាតិ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅព្រឹកថ្ងៃទី៥ មីនាឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានគាំទ្រឲ្យតែងតាំងស្រ្តី ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន និងប្រធាននាយដ្ឋាន នៃនាយកដ្ឋានជំនាញ នៅតាមក្រសួងស្ថាប័ននានា។

ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចថា បើតែងតាំងហើយ ត្រូវតែផ្តល់ការងារ ឲ្យពួកគេធ្វើផង មិនមែនត្រឹមតែងតាំងដែលមានតែឈ្មោះនោះទេ។
ក្នុងឱកាសប្រារព្ធទិវាស្រ្តីអន្តរជាតិ៨មីនា ខួបលើកទី១០៨ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោបានថ្លែងថា ស្រ្តីមានតួនាទីជារដ្ឋលេខា , អនុរដ្ឋលេខាធិការ ជាគណៈអភិបាលខេត្ត , អភិបាលស្រុក មានហើយ ប៉ុន្តែនៅតាមបណ្តាអគ្គនាយករដ្ឋាន អគ្គនាយករងនិងនាយករដ្ឋាន មិនទាន់មានទេ ដូច្នេះត្រូវគប្បីពិនិត្យឲ្យឡើងវិញក្នុងការគ្រប់គ្រង។

សម្តេចបន្តថា “ស្រ្តីមានសមត្ថភាពគ្រប់គ្រាន់ហើយ ។ បើជាអគ្គនាយកតែម្តងគឺល្អ។ ប៉ុន្តែបុរសក៏ត្រូវកាន់កាប់កន្លែងនោះផងដែរ។ នាយកដ្ឋានម្នាក់ផងដែរ។ ត្រូវតែងតាំងហើយ ត្រូវផ្តល់ការងារឲ្យពួកគាត់ផង។ កុំឲ្យលេចលឺថា ពួកគាត់មិនបានមុខងារទាំងនោះ”៕