ធ្លាក់ឧទ្ធម្ភាគចក្រនៅអ៊ីរ៉ង់ស្លាប់៥នាក់

អន្តរជាតិ៖ ទូរទស្សន៍រដ្ឋ IRIB TV រាយការណ៍ថា មនុស្ស៥នាក់បានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងប្រទេសអ៊ីរ៉ង់ភាគខាងលិច កាលពីថ្ងៃចន្ទ ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលជារបស់អង្គការគ្រាអាសន្នអ៊ីរ៉ង់ បាន ប្រឈមមុខនឹងគ្រោះថ្នាក់នេះ នៅតាមផ្លូវទៅជួយអ្នកជំងឺម្នាក់ នៅក្នុងតំបន់អ្នករស់នៅក្នុងព្រៃភ្នំក្នុងខេត្ត Chanarmchalនិង Bakhtiari របស់ប្រទេសអ៊ីរ៉ង់ លោក Jaafar Mardani អភិបាលខេត្ត Chaharmahal និង Bakhtiari បានប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការថា ការខូចបណ្តាញភ្លើង គឺជាបុព្វហេតុនៃគ្រោះ ថ្នាក់នេះ ។

កម្ទេចបាក់បែករបស់ឧទ្ធម្ភាគចក្រនេះ ត្រូវបានគេប្រទះឃើញនៅក្នុងភូមិ Sartshenizចម្ងាយ ៣៥ គីឡូម៉ែត្រ Shahr-e-Kord ទីក្រុងរដ្ឋធានីនៃខេត្តនេះ ៕