កូរ៉េខាងត្បូងនិង ស.រ.អា ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមមានទ្រង់ទ្រាយតូច

អន្តរជាតិ៖ ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបាននិយាយថា កងកម្លាំងរួមកូរ៉េខាងត្បូង និង ស.រ.អា កាលពីថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមរយៈពេលមួយសប្តាហ៍ ដែលហៅថា Dong Maeng ដែលត្រូវបានគេបន្ថយនូវទំហំបើប្រៀបធៀបជាមួយល្បែងសង្គ្រាមនិទាឃរដូវពីមុន ។

សមយុទ្ធ Dong Maeng ដែលមានន័យថា សម្ព័ន្ធភាពជាភាសាអង់គ្លេសនោះ នឹងមានរយៈពេល រហូតដល់ថ្ងៃទី១២ ខែមីនា លើកលែងតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ វាបានជំនួសសមយុទ្ធប៉ុស្តិ៍បញ្ជាការ Key Resolve ជាល្បែងសង្គ្រាមដែលធ្វើឱ្យដូច Tabletop កុំព្យូទ័រ ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា គេបានបន្ថយនូវឋិរវេលានៅពេលដែលល្បែងសង្គ្រាម Key Resolve ពីមុនបានបន្តពីរសប្តាហ៍ ។ ទំហំកងទ័ពដែលប្រើសម្រាប់សមយុទ្ធ Dong Maeng នេះ គេមិនបានដឹងទេ ប៉ុន្តែគេបានផាត់ចេញសមយុទ្ធសេណារីយ៉ូវាយបកដោយធ្វើការហ្វឹកហាត់តែពីរបៀបការពារមួយប៉ុណ្ណោះ ។

លោក ឆយ យុន-សូ អ្នកនាំពាក្យក្រសួងការពារប្រទេសរបស់ក្រុងសេអ៊ូល បានប្រាប់សន្និសីទ កាសែតជាទៀតទាត់មួយថា នឹងមិនមានបញ្ហាណាមួយ ជាមួយនឹងរបៀបការពារសមមិត្ត តាមរយៈសម យុទ្ធប៉ុស្តិ៍បញ្ជាការដែលទើបអនុម័តថ្មី ព្រមទាំងសមយុទ្ធហ្វឹកហាត់នៅនឹងកន្លែង ដែលធ្វើការផ្លាស់ប្តូរមួយ នោះឡើយ ។

សមយុទ្ធ Key Resolve ធ្លាប់ត្រូវបានគេធ្វើជាបន្ទាប់ដោយសមយុទ្ធហ្វឹកហាត់នៅនឹងកន្លែង Foal Eagle ដ៏ធំមួយក្នុងពេលកន្លងមក ។ គ្មានការប្រកាសណាមួយត្រូវបានគេធ្វើឡើងទេ រហូតមកដល់ពេលនេះអំពីសមយុទ្ធហ្វឹកហាត់នៅនឹងកន្លែង ដែលគេបានធ្វើការផ្លាស់ប្តូរនោះ ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា គេបានទស្សន៍ទាយថា នឹងត្រូវគេ ជំនួសដោយសមយុទ្ធហ្វឹកហាត់នៅនឹងកន្លែង មានទ្រង់ទ្រាយតូចមួយ ដែលចូលរួមដោយកងវរសេនាតូច ឬ កងអនុសេនាធំ ។

កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ទូលំទូលាយមួយ កាលពីឆ្នាំកន្លងទៅ ដែលក្នុងនោះភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់លែងធ្វើសមយុទ្ធ នៅនឹងកន្លែងថ្នាក់កង វរសេនាធំក្នុងរង្វង់តំបន់៥គីឡូម៉ែត នៃខ្សែបន្ទាត់កម្រិតព្រំដែនយោធា ( MDL ) ៕