យោធារុស្ស៊ីគ្រោងប្រើរ៉ុក្កែត​ Angara A5 សម្រាប់បាញ់ផ្កាយរណប

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ីរាយការណ៍ពីថ្ងៃចន្ទថា ក្រសួងការពារប្រទេសរុស្ស៊ីកំពុងមានផែនការប្រើរ៉ុក្កែតផ្ទុកថ្នាក់ធ្ងន់ Angara -A5 ដើម្បីបាញ់ផ្កាយរណបរបស់ខ្លួនចេញពីមជ្ឈមណ្ឌលអវកាស Vostochny ក្នុងមជ្ឈិមបូព៌ារបស់រុស្ស៊ី ។

Angara -A5 គឺជារ៉ុក្កែតថ្នាក់ធ្ងន់ថ្មីបំផុតរបស់រុស្ស៊ី ដែលអភិវឌ្ឍន៍ដោយមជ្ឈមមណ្ឌលស្រាវជ្រាវរដ្ឋ Khrunichevនិង Praduetion Space ដែលមានមូលដ្ឋាននៅក្រុងមូស្គូ ។ វាជារ៉ុក្កែតមានសមត្ថភាពវិលជុំវិញផែនដីលើកដំបូងដែលអភិវឌ្ឍន៍ដោយរុស្ស៊ី ចាប់តាំងពីការដួលរលំសហភាពសូវៀត ដែលមានបំណងជំនួសរ៉ុក្កែត Proton-M ដែលចាស់ ។

តាមមជ្ឈមណ្ឌលនេះឱ្យដឹងថា រ៉ុក្កែត Angara -A5 មួយអាចផ្ទុកបានទម្ងន់រហូតដល់ ២៤,៥ មេទ្រិច តោន ទៅកាន់គន្លងផែនដី ដែលទាបមួយ ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន បាននិយាយថា រ៉ុក្កែត Angara មានភារកិច្ចបញ្ជូនផ្កាយ រណបយោធានឹងមានគោលបំណងពីរចូលទៅក្នុងគន្លងផែនដី ដែលនឹងបង្កើនសមត្ថភាពការពាររបស់រុស្ស៊ី និងដៃគូសន្តិសុខរបស់ខ្លួន ។

ប្រទេសរុស្ស៊ីបានធ្វើការបាញ់សាកល្បងរ៉ុក្កែត Angara -A5លើកដំបូងក្នុងឆ្នាំ ២០១៤ នៅឯកន្លែង បាញ់យានអវកាស Plestsk ក្នុងតំបន់ Arkhangelsk ប្រទេសរុស្ស៊ីភាគខាងជើង ។ ការបាញ់ Angara -A5 លើកទី២ ត្រូវបានគេគ្រោងធ្វើនៅក្នុងឆ្នាំ ២០១៩ ៕