ធ្លាយវីដេអូ Floyd ចូលទ្រុង MMA ហ្វឹកហាត់ ក្រោយ Conor បោះពាក្យសម្តីប៉ុន្មានម៉ាត់នេះ (មានវីដេអូ)

បរទេស៖ កំពូលអ្នកប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather បានចូលហ្វឹកហាត់ក្នុងទ្រុងក្បាច់គុនចម្រុះ ឬ MMA ក្រោយពីរូបគេបានបង្ហោះនូវវីដេអូមួយ ដែលបង្ហាញពីសកម្មភាពទាំងនោះ។

ចំពោះមូលហេតុ គឺបន្ទាប់ពីមានសារខ្លីមួយ បង្ហោះក្នុងបណ្ដាញសង្គម និយាយឌឺដងពីសំណាក់ដៃគូសត្រូវ Conor McGregor ដោយសរសេរថា «F*** the Mayweathers» ទើបធ្វើឲ្យអ្នកប្រដាល់មិនដែលចាញ់រូបនេះ Floyd Mayweather បានថតបង្ហោះវីដេអូ ដែលបង្ហាញពីសកម្មភាព រូបគេចូលក្នុងទ្រុង MMA ធើ្វការហ្វឹកហាត់ ក្នុងន័យឌឺដងទៅកាន់ Conor វិញតែម្តង។

Conor បង្ហោះសារឌឺដង Floyd

Mayweather បានធើ្វឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើល ក្រោយពីរូបគេបានទទួលស្គាល់ថា ប្រធានសហព័ន្ធ UFC បានមកពិភាក្សាជាមួយខ្លួន ជុំវិញលទ្ធភាពក្នុងការចូលប្រឡូកវិស័យក្បាច់គុនចម្រុះនេះ។

សូមបញ្ជាក់ថា កាលពីពាក់កណ្ដាលឆ្នាំមុន ការប្រកួតប្រដាល់ដ៏ធំជាងគេក្នុងលោកនេះ រវាងអ្នកប្រដាល់ Floyd Mayweather និងអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor បានបញ្ចប់ទៅ ក្នុងទឹកទី១០ ដោយអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ Conor និងផ្ដល់ជ័យជម្នះទៅលើ Floyd ។

ទោះបីជាយ៉ាងណាក៏ដោយ មហាជនជាច្រើននៅទូទាំងពិភពលោក ក៏កំពុងតែទទូចចង់ឲ្យ Floyd ទៅប្រកួតក្នុងទ្រុងជាមួយ Conor វិញម្ដង។ ប៉ុន្ដែគេមិនទាន់ដឹងទេថា ការប្រកួតមួយនេះ នឹងអាចកើតឡើង ឫក៏អត់នោះឡើយ ៕

Floyd ចូលហ្វឹកហាត់ក្នុងទ្រុង
Floyd និង McGregor កាលប្រកួតគ្នា
Floyd និង McGregor កាលប្រកួតគ្នា