សសយក ស្រុករំដួល និងកាកបាទក្រហមខេត្តតៃនិញ បានចូលរួមសកម្មភាពមនុស្សធម៌ ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ

(ស្វាយរៀង)៖ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារ សសយក ស្រុករំដួល និងប្រតិភូវៀតណាម ដឹកនាំដោយ លោក ឡេ គ្វាងជុង ប្រធានកាកបាទក្រហមខេត្តតៃនិញ បានចូលរួមសម្របសម្រួលសកម្មភាពមនុស្សធម៌ ពិនិត្យព្យាបាលជំងឺ និងចែកអំណោយ ជូនប្រជាពលរដ្ឋនៅស្រុករំដួល ។

កម្មវិធីនេះរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយ កាកបាទក្រហមខេត្តតៃនិញនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ នៅក្នុងសាលាស្រុកស្វាយរៀង ដោយមានប្រជាពលរដ្ឋចូលរួមប្រហែលជា ៣០០នាក់ មកពីឃុំចំនួន៤ ៖ ឃុំកំពង់ចេក ពងទឹក ស្វាយចេក និងសង្កែ៕