តម្លៃ iPhone X មួយ​ទឹក​ព្រឹកនេះ ធ្លាក់​ថ្លៃ​ដល់​ណា​ហើយ​?

តម្លៃ iPhone X មួយទឹក​ដែល​ដាក់​លក់​​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ បើ​គិត​ចាប់​ពី​ដើម​ខែ មករា ដែល​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ៥០ ទៅ ៨០ ដុល្លារ​ទៅតាម​ទំហំ។

 

iPhone X មួយទឹកទំហំ 64GB តម្លៃ​ប្រហែល ៩៥០ ដុល្លារ (ថ្មីអត់ធានា ១ ០៧០ ដុល្លារ) និង​ទំហំ 256GB តម្លៃ​ប្រហែល ១ ០៧០ ដុល្លារ (ថ្មី​អត់​ធានា ១​ ២០០ ដុល្លារ)។

@ហាង Unity

iPhone X មួយ​ទឹក​ទំហំ 64GB តម្លៃ​ប្រហែល ៩៥០ ដុល្លារ និង​ទំហំ 256GB មួយ​ទឹក​តម្លៃ​ប្រហែល ១ ០៥០ ដុល្លារ។

@ហាង អៀ សុខហៀង

iPhone X មួយ​ទឹក​ទំហំ 64GB តម្លៃ​ប្រហែល ៩៨០ ដុល្លារ (ថ្មីអត់ធានា ១ ០៧០ ដុល្លារ) និង​មួយ​ទឹក​ទំហំ 256GB ដាច់ស្តុក (ថ្មីអត់ធានា ១ ១៣០ ដុល្លារ)

@ហាង ស្រ៉ី ផ្លឹស

iPhone X (ថ្មីអត់ធានា) ទំហំ 64GB តម្លៃ​ប្រហែល ១ ០៦០ដុល្លារ និង​​ទំហំ 256GB តម្លៃ​ប្រហែល ១ ២១០ ដុល្លារ៕

បញ្ជាក់៖ តម្លៃ​នេះ​អាច​ប្រែប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ។