ធាតុពិតរបស់តារាស្រីថៃ ជួរមុខ ល្អតែខាងក្នុង តែខាងក្រៅឆាក មានស្នេហាវិលជុំ

ថៃ៖ រឿងសេ្នហារបស់មនុស្សប្រុសស្រី គឺជារឿងធម្មជាតិ ទីណាមានការជួបជុំ ទីនោះរមែងតែងតែមានការបែកបាក់ជានិច្ច។

ប្រៀបដូចជារឿងស្នេហានេះផងដែរ ធម្មតាមានស្រលាញ់គ្នាខ្លាំង ហើយក៏មានបែកបាក់គ្នាជាបន្តបន្ទាប់ ហើយក្រោយពីបែកផ្លូវគ្នា អ្នកខ្លះក៏ទៅមានស្នេហាថ្មីជាមួយមនុស្សថ្មីដែលខ្លួនពេញចិត្ត។

ប៉ុន្តែនរណាអាចដឹងជាមុនទៅថា តារាស្រីល្បីៗទាំងនេះ ក្រោយពីបានបែកបាក់ស្នេហារួចមកក៏ទៅស្រលាញ់គ្នាជាមួយនឹងមនុស្សប្រុស ឬស្រី ដែលធ្លាប់ជាអតីតសង្សារមិត្តសម្លាញ់របស់ខ្លួនពីមុនមក។

ជាក់ស្តែងរួមមានដូចជា៖

១) ចាប់ផ្តើមពីស្នេហារបស់កំពូលតារាសម្តែងស្រី Aum Patcharapa៖ ក្រោយពីតារាស្រីរូបនេះ និងកម្លោះមហាសេដ្ឋីលោក Amp Pithan បានប្រកាសបែកផ្លូវគ្នាជាស្ថាពរ ស្រីស្រស់ Aom Sushar ដែលជាមិត្តភក្តិជិតស្និទ្ធរបស់តារាសម្តែង Aum Patcharapa ក៏បានមកទាក់ទងគ្នាជាមួយនឹងបុរសសេដ្ឋីពាន់លានរូបនេះបន្ត ដោយបច្ចុប្បន្នកំពុងសាងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែម។

តារាសម្តែងស្រី Aum Patcharapa និងមហាសេដ្ឋីលោក Amp Pithan
តារាសម្តែងស្រី Aum Patcharapa និងមហាសេដ្ឋីលោក Amp Pithan
តារាសម្តែងស្រី Aom Sushar
តារាសម្តែងស្រី Aom Sushar និងលោក Amp Pithan ទៅធ្វើបុណ្យរួមគ្នា

២) ស្នេហារបស់តារាសម្តែងស្រីរាងតូចល្អិតកញ្ញា Toey Jarinporn៖ ធ្លាប់ជាគូស្នេហ៍ដែលមានភាពល្អូកល្អឺននឹងគ្នាយ៉ាងខ្លាំងជាមួយនឹងលោក Alex Rendell ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏បានចែកផ្លូវគ្នាដើររាងៗខ្លួន ព្រោះអស់ចំណងនិស្ស័យ។ ហើយក្រោយមកតារាប្រុស Alek Teeradet ដែលជាមិត្តលោក Alex Rendell ក៏បានចូលខ្លួនមកធ្វើជាអ្នកស្អំបេះដូងកញ្ញា Toey ជំនួសវិញ ដោយសព្វថ្ងៃកំពុងសេពគប់មើលចិត្តគ្នាយ៉ាងផ្អែមល្ហែម។

លោក Alex Rendell និង កញ្ញា Toey Jarinporn
លោក Alek Teeradet និងកញ្ញា Toey Jarinporn
លោក Alek Teeradet និងកញ្ញា Toey Jarinporn ពេលថតរឿងជាមួយគ្នា

៣) ស្នេហារបស់តារាស្រី Jooy Warattaya៖ បច្ចុប្បន្ននាងកំពុងយល់ចិត្តគ្នាខ្លាំងមែនទែនរហូតជិតឈានទៅដល់ការរៀបការទៀតផង ជាមួយនឹងកម្លោះសង្ហា Dj Push។ ប៉ុន្តែមុនពេលនេះ នាងធ្លាប់មានជាសង្សាររបស់លោក New Wongsakorn ដែលមិត្តភក្តិរបស់ Dj push ផងដែរ។

តារាស្រី Jooy Warattaya និង Dj Push
តារាស្រី Jooy Warattaya និងលោក New Wongsakorn

៤) ស្នេហារបស់តារាសម្តែងស្រី Koy Rachwin៖ បន្ទាប់ពីបែកគ្នាជាមួយកម្លោះហៃសូ Pae Arak នាងក៏បានមកទាក់ទងគ្នាជាមួយលោក Athiwara Khongmalai ដែលជាតន្រ្តីករ មិត្តរួមអាជីពជាមួយលោក Pae Arak ផងដែរ។

តារាសម្តែងស្រី Koy Rachwin និងលោក Athiwara Khongmalai
តារាសម្តែងស្រី Koy Rachwin និងលោក Pae Arak

៥) ស្នេហាតារាស្រី Janie៖ បានរៀបការជាមួយនឹងលោក Ae Chonsawat ក្រោយសេពគប់គ្នាបាន ៥ ខែប៉ុណ្ណោះ ហើយ Janie ក៏បានអះអាងថាមិនបានដណ្តើមស្វាមីមិត្តភក្តិខ្លួនដែរ ព្រោះលោក Ae Chonsawat និងមិត្តភក្តិនាង មិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ។

តារាសម្តែងស្រី Janie និងលោក Ae Chonsawat
លោក Ae Chonsawat និងភរិយាដើម

៦) ស្នេហារបស់តារាសម្តែងស្រី Pancake៖ ក្រោយបានក្លាយជាដៃគូសម្តែងរឿង និងជាគូស្នេហ៍ដ៏សាកសមមួយគូក្នុងក្រសែភ្នែកគាំទ្រ មិនយូរប៉ុន្មានកញ្ញា Pancake និងតារាសម្តែងរាងខ្ពស់ស្រឡះលោក Weir Sukollawat ក៏បានចែកផ្លូវគ្នា។ ហើយ Pancake ក៏បានមកសេពគប់គ្នាជាមួយលោក Pae Arak មិត្តភក្តិ Weir បន្ត ប៉ុន្តែស្នេហានេះក៏មិនបានស្ថិតនៅយូរអង្វែងដែរ។

តារាសម្តែងស្រី Pancake និង Weir Sukollawat
លោក Pae Arak និងតារាសម្តែងស្រី Pancake

៧) ស្នេហារបស់តារាសម្តែងស្រី Po Praya៖ ត្រូវបានអ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថាAum ច្បាស់ជាបានចូលរោងការជាមួយនឹងលោក Note Vises ប៉ុន្តែអ្វីៗក៏ត្រូវរលាយ ព្រោះអ្នកទាំងពីរបានបែកផ្លូវគ្នា។ ក្រោយមកមហាសេដ្ឋីលោក Note Vises ក៏បានទៅស្រលាញ់គ្នាជាមួយតារាស្រី Po វិញ តែមិនបានប៉ុន្មានក៏បែកផ្លូវគ្នាទៀត៕

លោក Note Vises និង Aum
តារាសម្តែងស្រី Po Praya និងលោក Note Vises