សម្តេច ហេង សំរិន ថ្វាយព្រះពរ​សម្តេចព្រះ​មហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ០៨ មីនា​

(​ភ្នំពេញ​) ៖ ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ០៨ មីនា ខាងមុខនេះ តាងនាម​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា នៃ​រដ្ឋសភា​ទាំងអស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បាន​ផ្ញើ​សា​លិខិត​ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនិនាថ សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល សូមអោយ​ព្រះអង្គ​ទ្រង់មាន​ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាន​វាងវៃ ព្រះរាជសុខភាព​បរិបូរណ៍ ព្រះ​ជន្មា​នុ​យឺនយូ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​ទូទាំងប្រទេស ជា​និរន្តរ៍​តរៀង​ទៅ​៕