ច្បាប់​ល្បើក​ថ្មី ជា​បទ​កាកគតិ និពន្ធ​ដោយ​កវី ក្រម​ង៉ុ​យ នៅ​ឆ្នាំ​១៩២២

​អ្នក​កុំ​មើលងាយ ឃើញ​គេ​រីករាយ ព្រួយ​ខ្លួន​ប្រ​យ​ត្ន​
​ត្រកូល​ញាតិ​ផៅ កូនចៅ​មហាក្សត្រ ស្មើ​ថ្លើម​ប្រមាត់​
​ប្រមាថ​មិនបាន​។​

​ទោះ​អ្នកដទៃ អ្នក​ព្រៀង​អ្នកព្រៃ ដែល​លោក​រាប់អាន​
​កុំ​ថា​តែម​នុស្ស​ ទោះ​សត្វ​តិរច្ឆាន ឯង​ស្អប់​ប៉ុន្មាន​
​កុំ​ហ៊ាន​ប្រមាថ​។​

​របស់​ឬ​ទ្រព្យ ដែលជា​សម្អប់ កុំ​បាច់​សម្អាត​
​ទ្រព្យ​ណា​ស្រលាញ់ អស់អញ​ឱហាត ចូរ​ចៅ​សង្វាត​
​ជួយ​ថែរក្សា​។​

​និង​ពន្ធ​ដោយ​កវី ក្រម​ង៉ុ​យ នៅ​ឆ្នាំ​១៩២២
​រៀបរៀង​បោះពុម្ព​ឡើងវិញ​ដោយ ពុ​យ គា​