របួស​ និង​ពិន័យ​ធ្វើ​ឲ្យ​ Zidane មាន​គ្នា​ត្រឹម​១៩​នាក់​ពេល​ប៉ះ​ Sevilla

Real Madrid នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Santiago Bernabeu របស់​ខ្លួន​ស្វាគមន៍​ជើង​ខ្លាំង​ Sevilla នៅ​យប់​នេះ​វេលា​ម៉ោង​១០​ និង​១៥​នាទី។

យ៉ាង​ណា​ក្រុម​ម្ចាស់​ផ្ទះ​មាន​កីឡាករ​ទំនេរ​តែ​១៩​នាក់​ប៉ុណ្ណោះ​សម្រាប់​ឲ្យ​លោក Zinedine Zidane ដោយសារ​កីឡាករ​ជា​ច្រើន​កំពុង​របួស​ និង​ខ្លះ​ទៀត​ត្រូវ​ជាប់​ពិន័យ។

កីឡាករ​កំពុង​មាន​របួស​មាន​ដូច​ជា Gareth Bale និង​ Raphael Varane ខណៈ​កម្លាំង​សំខាន់​៣​រូប​គឺ Dani Carvajal, Sergio Ramos និង​ Casemiro សុទ្ធ​តែ​ជាប់​ពិន័យ​មិន​អាច​ចូល​លេង​បាន ដោយ​ឡែក​ Jesus Vallejo មិន​ទាន់​ច្បាស់​ថា​អាច​លេង​បាន​ឬ​អត់​ដោយ​សារ​ទើប​ជា​ពី​របួស​សាច់​ដុំ។

១៩​នាក់​ដែល​ទំនេរ​សម្រាប់​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​សម្រេច​ចិត្ត​មាន អ្នក​ចាំ​ទី Keylor Navas, Kiko Casilla, Moha Ramos ខ្សែ​ការពារ​ Jesus Vallejo, Nacho, Marcelo, Theo Hernaneez, Achraf ខ្សែ​បម្រើ​ Toni Kroos, Luka Modric, Marcos Llorente, Marco Asensio, Isco, Mateo Kovacic, Dani Ceballos និង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo, Karim Benzema, Lucas Vazquez, Borja Mayoral៕

ប្រភព សប្បាយ