រឿង​ភ្ញាក់ផ្អើលទាំង​ ១០​ កើតឡើង​ព្រមគ្នា​ក្នុង​ពិធី​មង្គលការ​ Taeyang

ពិធី​អាពាហ៍ពិពាហ៍​របស់​ Taeyang និង​ភរិយា​ Min Hyo Rin នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ពេញ​បណ្ដាញ​អ៊ីនធឺណិត ហើយ​អ្នក​គាំទ្រ​លោក​ជា​ច្រើន​ក៏​ចង់​ដឹង​ពី​ព្រឹត្តិការណ៍​កើត​មាន​ក្នុង​កម្មវិធី​នេះ​ដែរ។

ខាង​ក្រោម​ជា​រឿង​រ៉ាវ​ពិសេស សំខាន់ៗ​ ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​មង្គល​របស់​តារា​ចម្រៀង​ក្រុម​ BIGBANG, Taeyang និង​តារាសម្ដែង​ Min Hyo Rin។

១. ធៀប​ការ​អញ្ជើញ​ចូលរួម​ពិធី​ សុទ្ធ​តែ​មាន​សរសេរ​ឈ្មោះ​ភ្ញៀវ​ពីលើ​ទាំងអស់

២. សមាជិក​រួម​ក្រុម​ BIGBANG គឺ​ តារា​ចម្រៀង​ Daseung គឺ​ជា​ពិធីករ​ក្នុង​កម្មវិធី​ជប់លៀង​ពេលល្ងាច

៣. រ៉ូប​រៀបការ​របស់ Hyo Rin ជា​ការ​ច្នៃ​ម៉ូដ​ជា​ពិសេស​ពី​កំពូល​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ Oscar de la Renta

៤. CL បង្ហាញ​ខ្លួន​ជាមួយ​ឈុត​សម្លៀកបំពាក់​ដ៏​កាលីប​ ប៉ុន្តែ​ចៃដន្យ​នាង​ដើរ​ក្រឡាច់​ជើង​ដួល​ អំឡុង​ពេល​ដើរ​ចូល​រោង​ការ

៥. បង​ធំ​ YG Yang Hyun Suk ចេញសារ​អបអរ​អាពាហ៍ពិពាហ៍​ Taeyang ​លើ​បណ្ដាញ​សង្គម​ព្រម​ទាំង​បង្ហាញ​មុខ​ដោយ​កម្រ​ក្នុង​មង្គលការ​ ដោយ​មិន​បាន​ពាក់មួក​កាតិប​ប្រចាំ​ត្រកូល

៦. Seungri និង​ CL ច្រៀង​អបអរ​ក្នុង​កម្មវិធី​ជា​ចំណងដៃ​សម្រាប់​កូនកំលោះកូនក្រមុំ

៧. បរិវេណ​មង្គល​ការ​ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ស្រស់ត្រកាល​ ទាក់ភ្នែក​ឥតខ្ចោះ​ ដែល​ជា​ស្នាដៃ​តុកតែង​របស់​លោក​ស្រី Youngsong Martin (កំពូល​អ្នក​តុតែង​ក្នុង​រឿង​ “Twilight”)

៨. T.O.P ក៏​បាន​ចូលរួម​ថ្ងៃ​ពិសេស​នេះ​ដែរ

៩. អ្នក​ម្ដាយ​របស់​សមាជិក​ទាំង​ ៥​របស់​ BIGBANG អញ្ជើញ​ចូលរួម​ពិធី​នេះ​ទាំង​អស់ ជាហេតុ​នាំ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​ស្ទើរទេ ពិសេស​សរសើរ​នូវ​ក្ដី​ស្រឡាញ់​ និង​ការ​រាប់​អាន​របស់​ពួកគេ

១០. Taeyang និង​ Cho Saeho រាំ​ចាក់​ក្បាច់​ប្រណាំង​គ្នា​ពេញ​កម្មវិធី