នេះ​ជា​បណ្ដា​​រថយន្ត​ទំនើប​ៗ ប្ដី​ប្រពន្ធ​ Jay-Z និង Beyonce កំពុង​កាន់​កាប់

កំពូល​តារា​ចម្រៀង Beyonce និង Jay-Z គឺ​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្ដា​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​ហូលីវូដ។

បើ​គិត​ត្រឹម​ពេល​នេះ​ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នក​ទាំង​ពីរ​គឺ​ដល់​ទៅ ១,៦​ប៊ីលាន​ដុល្លារ​ឯណោះ។ ដូច្នេះ​ហើយ​ទើប​គ្រួសារ​នេះ​មាន​លទ្ធ​ភាព​ផ្គត់ផ្គង់ នូវ​ការ​រស់​នៅ​យ៉ាង​ទំនើប​និង​ស្នាក់​នៅ​គេហដ្ឋាន​តម្លៃ​កប់​ពពក​ និង​ជិះ​រថ​យន្ត​សុទ្ធ​តែ​ម៉ូត​ម៉ាក​ទំនើប​ៗ​ មិន​ធម្មតា។

តោះ! អីចឹង​មក​មើល​ទាំង​អស់​គ្នា​​ថា​ ពួកគេ​មាន​ឡាន​ទំនើប​ណា​ខ្លះ​ និង​តម្លៃ​ប៉ុន្មាន?

រថ​យន្ត​ Rolls Royce Phantom របស់ Jay-Z តម្លៃ ៤០​ម៉ឺន​ដុល្លារ

រថយន្ត Tesla Model S របស់ Jay-Z តម្លៃ ៧​ម៉ឺន​៥​ពាន់​ដុល្លារ

រថយន្ត​ Porshe 911 Carrera Cabriolet របស់​ Jay-Z តម្លៃ ១២​ម៉ឺន​ដុល្លារ

រថយន្ត Mercedes SLR របស់ Beyonce តម្លៃ ៥០​ម៉ឺន​៧​ពាន់​ដុល្លារ

រថយន្ត Pagain Zonda F របស់ Jay-Z តម្លៃ ៦៧​ម៉ឺន​ដុល្លារ

រថយន្ត Jeep Wrangler របស់ Jay-Z តម្លៃ ៨​ម៉ឺន​ដុល្លារ​​​

រថយន្ត Bugatti Veyron Super Sport របស់ Jay-Z តម្លៃ​ជិត ២​លាន​ដុល្លារ

រថយន្ត Vintage Rolls Royce របស់ Beyonce តម្លៃ ១​លាន​ដុល្លារ

រថយន្ត Maybach Exelero របស់ Jay-Z តម្លៃ ៨​លាន​ដុល្លារ

រថយន្ត Mercedes Benz Sprinter Limousine សម្រាប់​គ្រួសារ​តម្លៃ ៩​ម៉ឺន​ដុល្លារ

រថយន្ត Black Cadillac Escalade របស់ Beyonce តម្លៃ ៨​ម៉ឺន​៧​ពាន់​ដុល្លារ

រថយន្ត S-Class Mercedes Benz របស់ Jay-Z តម្លៃ ៣​ម៉ឺន​៥​ពាន់​ដុល្លារ

រថយន្ត Red Ferarri F430 Spider របស់ Beyonceតម្លៃ ១០​ម៉ឺន​ដុល្លារ

យន្តហោះ​ឯក​ជន Bombardier Challenger 850 ​របស់ Jay-Z តម្លៃ ៥០​លាន​ដុល្លារ