រថយន្តមួយគ្រឿង ជ្រុលចង្កូតធ្លាក់ផ្លូវ សំណាងគ្មានរបួសដល់អាយុជីវិត

ខេត្តរតនគិរី៖ រថយន្ត​មួយគ្រឿង ​បើក​​​លឿន ​បាន​ជ្រុល​ច​​​​​​​​​​​​​​​ង្កូត​ធ្លាក់​ផ្លូវ​​​​​​​​​​​​​​​ចុះ​ក្នុង​ជ្រោះ​ប​​​​​​​​​​​​ណ្តាល​ឲ្យ​រង​កា​​​​​​​​រខូចខាត​រ​​​​​​​​​​​​ថយន្ត​យ៉ា​​​​​​​​​​ង​ដំ​​​​​​​​​​​​​​​​​​​​​ណំ តែ​សំណាងល្អ​អ្នកបើក​​​​​​​​​​​​បរ​រថយន្ត​មិន​​​​​​​​​​​​​​​​​​មាន​គ្រោះថ្នាក់​ដល់​​​​​​​​​​អាយុជី​​​​​​​​​​​​​​​​វិត​ឡើយ គ្រាន់​​​​​​​​​​​តែ​ខូចខា​​​​​​​​ត​បង្គោល​​សញ្ញា​ដ​​​ង​ផ្លូវ​​​​​​​អស់​ចំនួន​៣​ដើ​ម​រប​ស់​​​​​​​​​​​​​​​​រដ្ឋ​តែ​​​​​​ប៉ុណ្ណោះ។

ករណី​គ្រោះថ្នាក់​ច​​រាចរណ៍​បង្កឡើង​ដោ​​​​​​​​​​យ​ខ្លួនឯង​​​​​​​​​​នេះ បាន​​​​​​​​​​​​​​​​​​​​កើតឡើង​នៅវេលា​​​​​​​​​​ម៉ោង​៤​​​​​​​​​​និង​៥២​​​​​​​​​​​​​នាទី​ល្ងាច​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃ​សៅរ៍ ៤​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​​​​​​​​​​២៥៦២ ត្រូវ​នឹង​ថ្ងៃ​​​​​​​​​​​​ទី​៩ ខែមី​​​​​​​​​​​​​​​​​​នា ឆ្នាំ​២០១៩ តាម​ប​​​​​​​​​​​ណ្តោយ​ផ្លូវជាតិ​​​​​​​​​​​លេខ​​​​​​​​​​​​​​​​​​​​​​៧៨A ទល់មុខ​ស្ថានីយ​ប្រេង​​​​​​​​​​​​​​​​​​​លី​ធី ស្ថិតនៅ​ក្នុងភូមិ​​​​​​​​​​​​១ សង្កាត់​កា​​​​​​​​​​​ចា​ញ ក្រុង​បា​​​​​​​​​​ន​លុង ខេ​​​​​​​​​​ត្តរត​​​​​​​​​​​​​​​​​​​​​នគិរី។

តាម​ប្រភពពី​កន្លែងកើ​​​​​​​​តហេតុ​បាន​ឲ្យ​ដឹងថា មុនពេ​ល​កើតហេ​តុ​រថ​​​​​​​​​​យន្ត​ខាង​​​​​​​​​​​​​​​​​​​លើ ​បា​​​​​​​​​​​​​​​នធ្វើ​ដំណើ​​​​​​​​​​​រ​ក្នុងទិ​​​​​​​​​​សដៅ​​​​​​​​​ពី​កើ​តទៅ​លិច​ ដល់​ត្រង់ចំណុ​ច​កើតហេ​​​​​​​​​​​​តុ​ឃើញ​រថយន្ត​បា​​​​​​​​​​​​​ន​ធ្លាក់​ផ្លូវ​ ហើ​​​​​​​​​​​​​​​​​​​​​​​យ​ក្រឡាប់​ពី​​​​​​​​​​​​​បី​ត្រឡប់ ទើប​​​​​​​​​​​​​​​​​ឈរ​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​វិញ។ ​​​​​​​​​​​​​​​​ក្រោយពី​ក្រឡាប់​រថ​​​​​​​​​យន្ត​រួចមក​​​​​​​​​​ឃើញ​តៃកុ​​​​​​​​​ង​រថយ​​​​​​​​​​​​​​​​​​ន្ត​បានចេ​​​​​​​​​​​​ញ​ពី​ក្នុង​​​​​​​​​​​​​​រថយន្ត​ដោ​​​​​​​​​យ​ពុំមា​​​​​​​​​​​​​​​​​ន​រងរបួស​អ្វី​ឡើយ។

សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​​​​​​​​​​​​​​​​ រថយន្ត​មួយគ្រឿង​​​​​​​​​​​​​​​​​​​​​​​ម៉ាក​NAVARA ពណ៌​​​​​​​​​​​​​​​​​​​​​​​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេ​ញ 2W-​​​​​​​69​​​​​​​​​00 ម្ចាស់​រថយន្ត​មិ​នត្រូវ​បា​​​ន​ស្គាល់​​​​​​​​​​​អត្តសញ្ញាណ​ទេ ​​​​​​​​​​​​​​ហើយ​មិន​​​​​​​​​​មាន​រង​​​​​​​​​​​របួស​​​​​​​ឡើយ។

ក្រោយ​កើតហេតុ​គេ​​​បានឃើញ​សមត្ថកិច្ច​អាវុ​​​​​​​​​​​​​​​​​​​​​​​​​​​ធហត្ថ​ក្រុង​ចុះម​​​​​​​​​​​ក​សម្រួល​ធ្វើ​ចរា​​​​​​​​​​​ចរណ៍​​​​​​​​​​​​​​​​​​​​​​​​តាមផ្លូវ​កុំ​ឲ្យ​កកស្ទះ​ផ្លូវ ​​​​​ហើយ​ម្ចាស់​រថយន្ត​បាន​ហៅ​​​​​​​​​​​រថយន្តស្ទូច​ម​ក​ស្ទូច​យក​​​ទៅ​ជួ​​​​​​​​​​សជុល​ដោ​​​​​​​​​​​​យ​ខ្លួនឯ​​​​​​​​ង៕