ខកខានយូរ មក​មើល​ហាងឆេង​ម៉ូតូ​​អាប់ដេត​ចុងក្រោយ ខ្លះ​ថ្លៃ​កប់​ពពក ខ្លះ​សល់តែ ១ ៨០០ ដុល្លារ!

កាល​ពី​​ខែ​តុលា​ឆ្នាំ​មុន មាន​ម៉ូតូ​ថ្មីៗ​ជាច្រើន​ម៉ូឌែល​បាន​ចូល​មក​ទីផ្សារ​ក្នុង​ស្រុក។ រីឯ​តម្លៃ​ក៏​ប្រែប្រួល​ច្រើន​ទៅ​តាម​ស៊េរី​ឆ្នាំ​ដូច​គ្នា​ដែរ តួ​យ៉ាង​ដូច​ជា​ម៉ូតូ​ហុងដា Beat ២០១៧ តម្លៃ​នៅ​សល់ ១ ៧០០ដុល្លារ Click ២០១៧ នៅ​សល់ ២២៥០ដុល្លារ Zoomer X ២០១៧ នៅ​សល់ ២០៥០ បើ​ធៀប Zoomer-X ២០១៨ តម្លៃ​ខុស​គ្នា​ជិត ១០០ ដុល្លារ។

ចំណែក​ម៉ូតូ​រាង​ហំ​ខ្នាត​តូច​ដែល​ស្ទាវៗ​ពេញ​និយម​​ជិះ​អួត​គ្នា​ដូចជា Nex ២០១៨ នៅ​សល់ ១ ៨០០ ដុល្លារ Let’s ២០១៨ នៅ​សល់ ១ ៩០០ ដុល្លារ​ជា​ដើម។ ម៉ូតូ​ធំ​ដូច​ជា Kawasaki, KR Motor, Ducati, Benilli និងPulsar ស៊េរី ២០១៨ មាន​តែ ៣ ម៉ូឌែល​ប៉ុណ្ណោះ​ដែល​តម្លៃ​ល្មម​ទិញ។ រីឯ​ម៉ូតូ​ធំ​ចំណូល​ថ្មី GPX ដែល​ទើប​នឹង​រះ​នៅ​កម្ពុជា ក៏​មាន​តម្លៃ​គ្រប់​ម៉ូឌែល​ដែរ អាច​មើល​ក្នុង​តារាង​ខាង​ក្រោម៖