ទោះវ៉ាន់ នីឡា កម្ពស់ចាញ់ តារាស្រីថៃ Kwan ក៏ដោយ តែគេនៅតែគិតថា នាង……

ហុងកុង៖ ថ្វីត្បិតតែ បច្ចុប្បន្ននេះ បានផ្តាច់ខ្លួនចេញវិថីសិល្បៈចម្រៀងឆ្ងាយក៏ដោយ ក៏ប៉ុន្តែកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា នៅតែបន្តទទួលបាននូវការស្រលាញ់រាប់អានយ៉ាងខ្លាំង និងការគាំទ្រជានិច្ចពីសំណាក់ហ្វេនៗរបស់ខ្លួន។

ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញអតតីតារាចម្រៀងនៅក្នុងផលិតកម្មភ្លេងរីខតកញ្ញា វ៉ាន់ នីឡា គឺឧស្សាហ៍ធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសខ្លាំងណាស់ ដើម្បីលំហែកាយ កម្សាន្តអារម្មណ៍បង្កើនភាពរីករាយ និងស្នាមញញឹមឱ្យខ្លួនឯងជាច្រើន។

ចំណែកឯកាលពីយប់មិញនេះ នាងក៏បានផុសនូវរូបភាពមួយសន្លឹកនៅលើហ្វេសប៊ុកផងដែរ ដោយចៃដន្យពេលដើរលេងកម្សាន្តនៅប្រទេសហុងកុងលើកនេះកញ្ញា វ៉ាន់ នីឡា ក៏បានជួបគ្នាជាមួយតារាសម្តែងស្រីល្បីឈ្មោះរបស់ប្រទេសថៃគឺកញ្ញា Kwan Usamanee។

ពិតជាចៃដន្យមែន មិននឹកស្មានតារាស្រីទាំងពីរដួងមានឱកាសបានជួបគ្នានៅក្រៅប្រទេសយ៉ាងនេះសោះ ស្របពេលដែលតារាសម្តែងស្រី Kwan Usamanee ក៏បាននាំម្តាយទៅដើរលេងកម្សាន្តនៅហុងកុងដែរ ក្រោយពេលឈឺចាប់រឿងស្នេហាដែលទើបតែបានកន្លងផុតទៅថ្មីៗនេះ។

ជាពិសេសក្រោយឃើញ រូបភាពបែបនេះ អ្នកគាំទ្រភាគច្រើន បានគិតថា វ៉ាន់ នីឡា​មានមុខ គួរឲ្យស្រលាញ់ ជាង តារាស្រីថៃ បើទោះបី នាងមានកម្ពស់ទាបជាងក៏ដោយ៕

ទស្សនារូបភាពរបស់ពួកគេដូចខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា វ៉ាន់ នីឡា​ ពេលដើរកម្សាន្តក្នុងប្រទេសហុងកុង
កញ្ញា វ៉ាន់ នីឡា​ ពេលដើរកម្សាន្តក្នុងប្រទេសហុងកុង
កញ្ញា វ៉ាន់ នីឡា​ ពេលដើរកម្សាន្តក្នុងប្រទេសហុងកុង
តារាស្រី Kwan ក្នុងដំណើរកម្សាន្តនៅហុងកុង
តារាស្រី Kwan និងម្តាយ ក្នុងដំណើរកម្សាន្តទៅហុងកុង
តារាស្រី Kwan និងម្តាយ ក្នុងដំណើរកម្សាន្តទៅហុងកុង
តារាស្រី Kwan និងម្តាយ ក្នុងដំណើរកម្សាន្តទៅហុងកុង
តារាស្រី Kwan និងម្តាយ ក្នុងដំណើរកម្សាន្តនៅហុងកុង
តារាស្រី Kwan និងកញ្ញា វ់ាន់ នីឡា បានជួបគ្នាដោយចៃដន្យក្នុងដំណើរកម្សាន្តនៅហុងកុង