សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សុខភាពរបស់សម្តេចកំពុងតែល្អប្រសើរមិនមានបញ្ហាអ្វីនោះទេ ហើយផ្ដាំទៅអ្នកដែលចង់ឲ្យសម្ដេចស្លាប់ថា ប្រយ័ត្នស្លាប់ខ្លួនឯង ព្រោះសម្ដេចមិនងាយសម្លាប់នោះឡើយ (Video inside)

បន្ថែមពីនេះប្រមុខនៃរាជរដ្ឋាភិបាល ក៏បានលើកឡើង​ថា អ្នកដែលប្រមាថសម្ដេចហើយស្លាប់មុនបែបនេះ ប្រហែលជារាសីមិនដល់សម្ដេចហើយមើលទៅ ដូច្នេះហើយអ្នកដែលប្រមាថសម្ដេចទាំងឡាយចូរប្រយ័ត្នខ្លួន ព្រោះប្រយ័ត្នស្លាប់មុនសម្ដេច ដោយសាររាសីទាបជាងបែបនេះ។

យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កត្កាស្លាប់រស់របស់មនុស្ស មិនមែនមនុស្សខ្លួនឯងជាអ្នកកំណត់នោះទេ ហើយមនុស្សម្នាក់ៗក៏មិនអាចគេចផុតពីការស្លាប់បានដែរ ប៉ុន្ដែសម្ដេចថា សម្ដេចមិនស្លាប់ងាយៗនោះទេ ព្រោះកម្ពុជានៅមានរឿងជាច្រើនទៀត ដែលត្រូវឲ្យសម្ដេចនៅបន្ដដឹកនាំនិង​ដោះស្រាយ៕