ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំំណេះសំណាលកម្មករ និយោជិកប្រមាណជិត ១៤មឺុននាក់​ នៅខេត្តកោះកុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ជិត១៤​មុីននាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធីសំណេះសំណាលនេះ នឹងប្រារព្ធធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

គូបញ្ជាក់ផងដែរថា រោងចក្រ សហគ្រាសទាំង៧នោះ រួមមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្តចំនួន១, ផលិតគ្រឿងអេឡិចត្រូនិកចំនួន១, ផលិតបាល់ចំនួន១, ដំឡើងរថយន្តចំនួន១ និងផលិតស្ករសចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១៕