៧​សន្លឹក​​តាម​គ្នា​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​ សុគន្ធកញ្ញា និង​ប្អូន​ប្រុស​​​ថៅកែ​ហង្ស​មាស

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ ឱក សុគន្ធកញ្ញា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​ក្រោយ​​ពី​បែក​ធ្លាយ​រូប​ថត​ប៉ុន្មាន​សន្លឹក​​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូន​ប្រុស​ថៅកែ​​ហង្ស​មាស​។

ការ​បែក​ធ្លាយ​ព័ត៌មាន​ភ្ជាប់​ពាក្យ​​នេះ​ដែរ​​ ឱក សុគន្ធកញ្ញា មិន​បាន​ចេញ​​មុខ​បដិសេធ​ ឬ ទទួល​ស្គាល់​​ថា​ជា​​ការ​ពិត​នោះ​ឡើយ​​។ ទោះ​បី​ជា​តារា​ចម្រៀង​ស្រី​រូប​នេះ​មិន​បាន​ចេញ​មុខ​បកស្រាយ​ក្ដី​​ តែ​នាង​ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​​ដូច​គូស្នេហ៍​​ និង ស្ទើរ​​គ្រប់​កម្មវិធី​ ដែល​មាន​វត្តមាន​​ប្អូន​ប្រុស​ថៅកែ​ហង្ស​មាស​នៅ​ជាមួយ​។

ជាក់​ស្ដែង​រូប​ថត​ប៉ុន្មាន​​សន្លឹក​បង្ហោះ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​បាន​បង្ហាញ​​យ៉ាង​ច្បាស់​ថា ឱក សុគន្ធកញ្ញា និង​ប្អូន​ប្រុស​ថៅកែ​ហង្ស​មាស​​​តាម​គ្នា​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​​ព្រោះ​គ្រប់​សន្លឹក​អ្នក​ទាំង​ពី​ឈរ​កៀក​គ្នា​ជា​និច្ច​។

ជុំ​វិញ​​រឿង​រ៉ាវ​ខាង​លើ​នេះ​សាមី​ខ្លួន​​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕​