បេសកជនចិនអំពាវនាវឱ្យមានភាពជាដៃគូ អ.ស.ប – EU ក្នុងការអនុវត្តលទ្ធិពហុភាគីនិយម

បរទេស៖ កាលពីថ្ងៃអង្គារនេះ បេសកជនចិនមួយរូបបានអំពាវនាវដល់ អ.ស.ប និងសហភាពអឺរ៉ុប ( EU ) ឱ្យរួមដៃគ្នាធ្វើតាមលទ្ធិពហុភាគីនិយម ។

លោក យ៉ាវ សាវជុន ( Yao Shaojun ​) សមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រី និងជាអ្នកសម្របសម្រួលនយោបាយបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសចិននៅ អ.ស.ប បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អ.ស.ប និង EU គួរតែរួមដៃគ្នាក្នុងការអនុវត្តនូវលទ្ធិពហុភាគីនិយម ។ ក្នុងពិភពលោកបច្ចុប្បន្ន លទ្ធិឯកតោភាគីនិយម និងលទ្ធិការពារទំនិញក្នុងស្រុកនិយមកំពុងកើនឡើង ហើយបទបញ្ជាអន្តរជាតិ និងប្រព័ន្ធអភិបាលកិច្ចជាសកលបានស្ថិតនៅក្រោមការវាយប្រហារ ។

លោកបាននិយាយថា លទ្ធិពហុភាគីនិយមឥឡូវនេះគេត្រូវការច្រើន ជាងដែលមិនធ្លាប់មានពីមុន មក ។ ភាគីនានាគប្បីធ្វើការជាមួយគ្នា ដើម្បីការពារប្រព័ន្ធអន្តរជាតិនេះ ហើយនិងយន្តការសន្តិសុខសមូហភាពដោយមាន​ អ.ស.ប ធ្វើជាស្នូលរបស់ខ្លួន ព្រមទាំងបង្កើននូវតួនាទីនិងកេរ្តិ៍ឈ្មោះ អ.ស.ប នៅក្នុងកិច្ចការអន្តរជាតិ  ។

លោក យ៉ាវ ក៏បានស្នើផងដែរដល់ អ.ស.ប និង EU  ឱ្យធ្វើតាមគោលបំណង និងគោលការណ៍នៃ ធម្មនុញ្ញ អ.ស.ប តាមរយៈការគោរពនូវភាពស្មើគ្នា ដែលមានអំណាចត្រួតត្រាក្នុងចំណោមប្រទេសនានា នឹងមាគ៌ា អភិវឌ្ឍន៍ដែលបានជ្រើសយកដោយឯករាជ្យ ដោយបណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធ និងតាម       រយៈការដោះស្រាយជម្លោះតាមមធ្យោបាយការទូត ។

លោកបាននិយាយថា មានកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការ រវាង អ.ស,ប និង​EU ​ក្នុងការជំរុញការអភិវឌ្ឍដែលមាននិរន្តភាព  ។ លោកបាននិយាយថា ប្រទេសចិនត្រៀមខ្លួនបន្តការងារជាមួយ EU តាមរយៈវេទិកាកិច្ចសហប្រតិបត្តិការ តួយ៉ាងដូចជាការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវជាដើម ដើម្បីធ្វើឱ្យមានការរីកចម្រើនថ្មីនៅក្នុងភាពជាដៃគូចិន  –  EU ដែលនឹងធ្វើការរួមចំណែកថ្មីដល់សន្តិភាព , ស្ថិរភាព និងវិបុលភាពពិភពលោក  ៕