ម៉ូដែល​សាច់​កង់​ៗ​ម្នាក់ បង្អើល​អ៊ីនធឺណិត ក្រោយ​ថតស្រាត​តាមតារា​ល្បី​ៗ

Livia​ Matthews ជា​តារា​ម៉ូដែល​ម្នាក់​ដែល​បង្ហាញ​ថា​ មាន​រូប​រាង​កាយ​លើស​ទំហំ​ គឺ​មិន​អាច​ហាម​ឃាត់​​នរណា​ម្នាក់​ដែល​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​បាន​នោះ​ទេ។ ជាក់​ស្ដែងតារា​ម៉ូដែល​​រូប​នេះ​បាន​បង្កើត​រូប​ស្រាត​របស់​នាង​ដោយ​យក​តាម​គំរូ​របស់​តារា​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា  Rita Ora Kim Kardashian និង Kate Moss។

នាង​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “ការ​ស្រាត​គឺ​ជា​រឿង​​សប្បាយ និង​គួរ​ឲ្យ​ទាក់​ទាញ។ វា​ល្អ​សម្រាប់​មនុស្ស​ស្រី​ដែល​គួរ​តែ​ឃើញ​រូប​រាង​កាយ​គ្រប់​ខ្នាត គ្រប់​ទំហំ​បែប​នេះ។ មនុស្ស​ម្នាក់​ៗ​មិន​គួរ​ខ្លាច​​បង្ហាញ​នូវ​អ្វី​ដែល​ជា​របស់​យើង​នោះ​ទេ”។

តារា​ម៉ូដែល​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ “ខ្ញុំ​បាន​សង្កេត​មើល​នរណា​ម្នាក់​ដូច​ជា Kate Moss ជា​ដើម ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​​នឹង​មិន​មាន​រាង​ដូច​នាង​នោះ​ទេ ប៉ុន្តែ​វា​ល្អ​ម៉្យាង​ដែរ។ ខ្ញុំ​គឺ​ខ្ញុំ យើង​មិន​អាច​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នក​ដ​ទៃ​បាន​ទេ”។

ដោយ​សារ​តែ​ការ​ពេញ​ចិត្ត​ដ៏​អស្ចារ្យ​របស់​នាង ខាង​ផលិតកម្ម​ច្នៃ​ម៉ូដ​បាន​កំពុង​តែ​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ស្រី​ដែល​មាន​រូប​រាង​ធាត់ ហើយ​បាន​បញ្ជាក់​ថា៖ “វា​គ្មាន​អ្វី​ខុស​​ជាមួយ​តារា​ម៉ូដែល​ដែល​មាន​រូបរាង​ស្គម​ បើ​សិន​នោះ​ជា​រូប​រាង​ដែល​យើង​ចង់​បាន ប៉ុន្តែ​ការ​ពិត​ត្រូវ​តែ​ប្រាកដ​ថា​គ្រប់​ទំហំ គ្រប់​ខ្នាត​នៃ​រូបរាង​កាយ​ទាំង​អស់​គួរ​តែ​​បង្ហាញ”៕