ស​ង្ក្រា​ន​ស្វាយរៀង​ឆ្នាំ​២០១៩ និង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ នឹង​មកដល់​នាពេលខាងមុខ​នេះហើយ​

(​ស្វាយរៀង​)៖ ក្រោម​អធិប​ភាព​ឯកឧត្តម ហួត ឃាង​វេ​ង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​អនុប្រធាន​ក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ ពិភាក្សា​ការងារ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ។​

​មានការ​អញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​សាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ស​.​ស​.​យ​.​ក​.​ខេត្ត និង​គណៈកម្មាធិការ ស​.​ស​.​យ​.​ក ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ដែលជា​សមាជិក សមាជិកា​គណៈកម្មការ អនុគណៈកម្មការ​ដែល​ជា​ក្រុមការងារ​សង្ក្រាន្ត​ស្វាយរៀង ជាច្រើនរូប​ទៀត ។​

​ក្រុម​ការ​អនុគណៈកម្មការ​សង្ក្រាន្ត​ស្វាយរៀង ត្រូវ​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មានកំណត់​ក្នុង​សេចក្ដីសម្រេច​ឲ្យ​បានល្អ​ប្រសើរ ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​ធ្វើ​ផែនការ​លម្អិត និង​ឡើង​គម្រោង​ចំណាយ​នៅក្នុង​ផែន​អនុគណៈកម្មការ និង​ក្រុមការងារ​នីមួយៗ​ឲ្យ​បានច្បាស់លាស់ ដើម្បី​សម្រេច​អោយ​រួចរាល់​តាម​ផែនការ​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយ​រៀ ង​ចូល​មកដល់ ។​

​បញ្ចា​ក់ថា​៖ សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំនេះ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១៤-១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​នៅ​បរិវេណ​រង្វង់ មូល​ខាងមុខ​ស​ណ្ឋា​វ៉ៃ​គោ និង​តាម​បណ្តោយ​ផ្លូវ​មួយចំនួនទៀត ក្នុង​ក្រុង​ស្វាយរៀង ហើយ​ការរៀបចំ​ឆ្នាំនេះ មាន​លក្ខណៈ​ធំ​ជាង​ឆ្នាំមុន ដោយមាន​កម្មវិធី​កម្សាន្ត ជាច្រើន​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​មក​អបអរសាទរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅទីនេះ​ផងដែរ ៕