សសយក ខេត្តស្វាយរៀង បានចុះសួរសុខទុក្ខអ្នកជំងឺខ្វះខាតនៅមន្ទីពេទ្យបង្អែកស្រុកចន្រ្ទា

ស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ៩កេីត ខែផល្គុន​ ឆ្នាំ​ច​ សំរិទ្ធ​ស័ក​ ពស.​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​ ១៤ ខែ​មីនា​ ឆ្នាំ​២០១៩ ឯកឧត្តម តូច ប៉ូលីវា ឯកឧត្តម ហួត ឃាងវេង ឯកឧត្តម ទុំ សារ៉ាវុធ រួមទាំងក្រុមការងារ សសយក ខេត្ត និងក្រុមការងារ សសយក ស្រុកចន្ទ្រា បានមកចុះមកសួរសុខទុក្ខ ប្អូនស្រីឈ្មោះ ឌូ ស្រីផន មានជំងឺ រលាកសួត រលាកទងប្រម៉ាត់ និងជំងឺតម្រងនោម នៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ពេលនេះអាការៈអ្នកជំងឺបានធូរស្រាលច្រើនហើយ ហើយក៏បានទទួលថវិកាឧបត្ថម្ភបន្ថែម ១លានរៀលទៀត ក្នុងពេលនេះដែរ លោកក៏បានណែនាំ ឲ្យប្អូនស្រី ខំហូបឲ្យមែនទែន ឃ្លានអ្វី ហូបនឹងទៅ ដើម្បីឲ្យមានកម្លាំង ប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយប៉ះប៉ូវរាងកាយឲ្យដូចដើមវិញ៕