ពាណិជ្ជកម្មចិន-អាស៊ានឡើងដល់កំពស់ដែលលើសពីមុនៗក្នុងឆ្នាំ ២០១៨

បរទេស៖ មន្ត្រីមួយរូបរបស់ក្រសួងពាណិជ្ជកម្ម បាននិយាយពីថ្ងៃពុធថា ទំហំសរុបពាណិជ្ជកម្មរវាងចិននិង បណ្តាប្រទេសអាស៊ាន បានឡើងទៅដល់កំពស់ដែលលើសពីមុនៗចំនួន៥៨៧,៨៧ពាន់លានដុលា្លរ ក្នុងឆ្នាំ ២០១៨ កើនឡើង១៤,១ភាគរយលើសពីឆ្នាំមុន ។

លោក Yang Weiqun អនុប្រធានផ្នែកកិច្ចការអាស៊ីក្រសួងពាណិជ្ជកម្មបាននិយាយថា ពាណិជ្ជកម្ម បាននិយាយថា ពាណិជ្ជកម្ម ចិន-អាស៊ានបានរក្សានូវកម្លាំងចលករ ដែលកើនឡើងយ៉ាងខ្លាំងមួយកាលពីឆ្នាំកន្លងទៅជាមួយនឹងការធ្វើវិនិយោគទៅវិញទៅមក ដែលមានចំនួន២០៥,៧១ ពាន់លានដុល្លារ ។

លោក Yang នៅពេលចូលរួមកិច្ចប្រជុំពួកមន្ត្រីថ្នាក់ខ្ពស់មួយសម្រាប់ការតាំងពិព័រណ៌ ចិន -អាស៊ាន លើកទី១៦ ដែលគេបានគ្រោងធ្វើចាប់ពីថ្ងៃទី២០ដល់២៣ខែកញ្ញា ក្នុងរដ្ឋធានីណា និងតំបន់ស្វ័យត Guangxi Zhuang ប្រទេសចិនខាងត្បូងនោះបាននិយាយបន្ថែមថា ស្តុកវិនិយោគទៅវិញទៅមក បានកើន ឡើង២២ដងចាប់តាំងពីឆ្នាំ ២០០៤ មក ។

ប្រធានបទពិព័រណ៌ឆ្នាំនេះ គឺ « កសាងខ្សែក្រវាត់និងផ្លូវ, ធ្វើឱ្យចេញជារូបរាងពិតប្រាកដចក្ខុវិស័យ របស់យើងសម្រាប់សហគមន៍មួយ ដែលមានអនាគតដូចគ្នា » ដោយប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រទេស កិត្តិយស ។

លោក Yang បាននិយាយថា ចិនសង្ឃឹមថា នឹងឆក់យកឱ្យកាសនេះ ដើម្បីពង្រឹងការទាក់ទង និង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ។

លោក ហ្គូស្តង់តូ អគ្គកុងស៊ុលសាធារណរដ្ឋឥណ្ឌូណេស៊ីនៅ Guang zhou បាននិយាយថា ពិព័រណ៌នេះ បានធ្វើការរួមចំណែកជាវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ីនិងចិន ។

លោកបាននិយាយថា ក្នុងឋានៈជាប្រទេសកិតិ្តយសប្រទេសឥណ្ឌូណេស៊ីគ្រោងនាំមកពួកអ្នកតាំង ពិព័រណ៌ថែមទៀត ព្រមទាំងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។ ដោយផ្តួចផ្តើមគំនិងក្នុងឆ្នាំ ២០០៤ នោះ ពិព័រណ៌នេះ គឺជាវេទិកាយ៉ាងសំខាន់មួយ ដើម្បីជំរុញ ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងចិននិងអាស៊ាន ៕