មកស្គាល់តារាល្បីៗ ដែលធ្លាប់ជាសង្សាររបស់ Justin Bieber

ក្នុងវ័យ២៣ឆ្នាំ លោក Justin Bieber ជាតារាចម្រៀងអន្តរជាតិដ៏ល្បីម្នាក់។ ដូច្នេះហើយ វាជារឿងធម្មតាទេ ដែលតារាចម្រៀងរូបនេះ អាចសេពគប់ស្ទើរតែគ្រប់តារាស្រីល្បីៗក្នុងពិភពសិល្បៈនេះ មិនថាតារាបង្ហាញម៉ូត តារាចម្រៀង និងតារាសម្ដែង។

តោះ! មកមើលថា តើតារាណាខ្លះធ្លាប់ជាសង្សាររបស់Justin?

#១៥. Hailey Baldwin

កាល​ពី​ដើម​ឆ្នាំ​២០១៥ តារា​ចម្រៀង​Justin និង​តារា​បង្ហាញ​ម៉ូត​Haileyបែកធ្លាយ​ជា​ពាក្យ​ចរចាម​រាមថា ពួកគេ​ជា​សង្សារ​នឹងគ្នា។ ទោះ​ជា​យ៉ាងណា គ្មាន​ភាគី​ណា​ម្នាក់​ព្រម​ទទួល​ស្គាល់​ថា ពួក​គេ​កំពុង​ទាក់​ទង​គ្នា​នោះ​ទេ។ អ្នក​ទាំង​ពីរ​គ្រាន់​តែ​ប្រាប់​ថា​ជា​មិត្តភក្តិ។ ហើយ​ពាក្យ​ចចាមរាម​នោះ​ក៏​បាន​វិល​មក​វិញ​នៅ​ដើម​ឆ្នាំ ២០១៦ ក្រោយ​ពី​មាន​បែក​ធ្លាយ​រូបថត​អ្នក​ទាំងពីរ​ចេញទៅ​ក្លឹប​ជាមួយ​គ្នា។ បន្ទាប់​ពី​នោះ​មក គេ​ក៏​ឃើញ​មាន​រូបថត​អ្នក​ទាំងពីរ​បង្ហោះ​នៅ​លើ Instagram របស់ Justin ផង​ដែរ។

#១៤. Madison Beer

Madison Beer បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​បណ្ដាញ​សង្គម​តាំង​ពីឆ្នាំ ២០១២ មក​ម៉្លេះ នៅ​ពេល​ដែល Justin បាន​ភ្ជាប់ Twitterលោក​នឹង​ការcoverបទចម្រៀង​របស់ Madison។ ចាប់​តាំង​ពី​ពេលនោះ​មក អ្នក​ទាំងពីរ​បាន​ឲ្យ​គេ​ដឹងថា​ពួកគេ​ទាក់ទង​គ្នា​ក្នុង​នាម​ជា​មិត្តភក្តិ​ប៉ុណ្ណោះ។ នៅឆ្នាំ២០១៦ ពាក្យ​ចចាមរាម​នោះ​ក៏​វិល​មក​វិញ នៅ​ពេល​គេ​ឃើញ​រូបថត​របស់ Justinគេង​លើ​ភ្លៅ​តារា​បង្ហាញម៉ូតBeerដែល​បង្ហោះ​លើInstagramរួម​ជាមួយ​នឹង​អក្សរ​ថា”baby baby” ហើយJustinក៏​បាន selfieជាមួយ​នាង​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ក៏​តារា​ចម្រៀងJustinនៅ​តែ​បញ្ជាក់​ថា​រូប​លោក​នៅ​ទំនេរ។

#១៣. Nicola Peltz

នៅ​ខែ​ឧសភា ឆ្នាំ២០១៦ មាន​ពាក្យ​ចចាមរាមថា Justin បាន​គេង​ជាមួយ​នឹង​តារាសម្ដែង Nicola Peltz បន្ទាប់ពី​ពួកគេ​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ។

#១២. Sofia Richie

Sofia Richie គឺ​ជា​កូនស្រី​របស់​តារាចម្រៀង​ដ៏​ល្បី Lionel Richie។ គេ​ឃើញSofia និង Justin ដើរលេង​ជាមួយគ្នា​ជា​ច្រើន​កន្លែង ដូចជា​នៅ​ឆ្នេរLaguna នៅ​california, Mexico និង​នៅ​តូក្យូ​ជាដើម។ ទោះបី​ជា​យ៉ាងណា ក៏Justin នៅ​តែ​បញ្ជាក់​ថា ខ្លូន​នៅ​ទំនេរ។

#១១. Miranda Kerr

តារា​បង្ហាញ​ម៉ូត​ Kerrបាន​ជួប​ជាមួយ​Justin នៅ​ឆាក​បង្ហាញម៉ូត​សំលៀកបំពាក់ Victoria’s Secret Fashion Show។

#១០. Barbara Palvin

កំពូល​តារា​បង្ហាញ​ម៉ូត Barbara បាន​បង្ហោះ​រូប​ថត​ជាមួយ Justin នៅ​ពេល​ដែល​ពួកគេ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​សំលៀកបំពាក់ Victoria’s Secret នៅ​ឆ្នាំ ២០១២។

#៩. Ashley Moore

តារា​ចម្រៀង​ដ៏​ល្បី Justin បាន​បែក​ធ្លាយ​រូបថត​ថើប​ថ្ងាស​ជាមួយ​នឹង​តារា​ស្រី Ashley Moore ហើយ​ក៏មាន​រូប Justinអង្គុយ​លើ​ភ្លៅ​នាង​ផង​ដែរ។

#៨. Paola Paulin

នៅ​ចុងឆ្នាំ ២០១៧នេះ គេ​ឃើញJustinបាន​នាំ​តារា​សម្ដែង​ជនជាតិ Mexico ឈ្មោះ Paola Paulin ទៅ​ព្រះ​វិហារ។

#៧ Chantel Jeffries

តារាចម្រៀងJustin បានសេពគប់តារាល្បីៗជាច្រើនរួចមកហើយមុននឹងមកជួបនឹងតារាបង្ហាញម៉ូត Chantel។ តែអ្វីដែលគួរឲ្យកត់សម្គាល់ជាមួយនឹងគូនេះគឺ គេឃើញកញ្ញាChantel ស្លៀកឈុតដដែលដែលនាងបានស្លៀកនៅពេលយប់មិញចេញពីសណ្ឋាគារដែលJustinស្នាក់នៅ។

#៦. Kendall Jenner

ពិភពសិល្បៈហាក់ដូចជាតូចណាស់សម្រាប់ពួកតារាៗ។ ជាក់ស្ដែង កាលតារាចម្រៀងស្រីSelena សេពគប់ជាមួយJustin ក៏មានការបែកធ្លាយពាក្យចចាមរ៉ាមថា Kendall មិត្តភក្តិរបស់Selenaមានទំនាក់ទំនងស្នេហាជាមួយនឹងJustinដែរ។ ទោះជាយ៉ាងណា ទាំងJustin និងKendall មិនបានប្រកាសពីទំនាក់ទំនងស្នេហានេះទេ តែគេឃើញមានរូបថតJustinកាន់ដៃKendallក្នុងឈុតប៊ីគីនី។

#៥ Sahara Ray

កាលពីខែសីហា ឆ្នាំ២០១៦ មានការបែកធ្លាយរូបថតរបស់ម្ចាស់បទ”Love Yourself” ទៅលំហែកាយនៅកោះហាវៃជាមួយតារាបង្ហាញម៉ូតអូស្រ្តាលី Sahara។ ទោះជាយ៉ាងណា នាងក៏ដូចសង្សារមុនៗរបស់Justinដែរ គឺសេពគប់គ្នាមិនបានយូរទេ។

#៤ Yovanna Ventura

កាលពីឆ្នាំ២០១៤ អ្នកបង្ហាញម៉ូតវ័យក្មេង Yovannaបានទទួលស្គាល់ថា នាងនិងJustin កំពុងសេពគប់គ្នា។ ជាមួយគ្នានេះដែរ Justin ក៏បានអញ្ជើញនាងទៅលេងស្ទីឌីយ៉ូថតសម្លេងMiamiផងដែរ។ ទោះជាគូស្នេហ៍នេះ បានបង្ហាញរូបថតផ្អែមល្ហែមនៅលើបណ្ដាញសង្គមវេបសាយយ៉ាងណា អ្នកគាំទ្រនៅតែមានជំនឿចិត្តថាJustinអាចនឹងត្រលប់ទៅរកSelena វិញ ព្រោះគេឃើញថាពួកគេទាំងពីរបានចូលរួមពិធីខួបកំណើតរបស់Alfredo Floresដែលជាមិត្តរបស់Justin ជាមួយគ្នា។

#៣ Shanina Shaik

កាលពីខែកក្កដា ឆ្នាំ២០១៤ តារាចម្រៀងJustin បានធ្វើឲ្យកក្រើកពិភពពត៌មាន ដោយបែកធ្លាយថា លោកបានជិះទូកក្តោងលំហែកាយជាមួយកំពូលតារាបង្ហាញម៉ូតរបស់Victoria’s Secret គឺកញ្ញា Shanina Shaik។

#២ Jayde Pierce

កញ្ញា Jayde Pierce គឺជាតារាបង្ហាញម៉ូតអង់គ្លេសដែលមានអ្នកគាំទ្រតាមYouTubeច្រើនជាងគេ។ ចំពោះទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងវ័យក្មេង Justin Bieber នាងត្រូវគេចាត់ទុកថាគ្រាន់តែជា”អ្នកនៅក្នុងBackgroundរូបថតរបស់Justin” នៅក្នុងឆ្នេរសមុទ្រBora Bora នៅឆ្នាំ២០១៥។ ទន្ទឹមគ្នានេះដែរ ភាគីខាងប្រុសJustin បានបកស្រាយនៅក្នុងកម្មវិធីEllenថា Jaydeគឺគ្រាន់តែជាមិត្តភក្ដិរបស់លោកប៉ុណ្ណោះ។